អនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងបក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ កែវ ដូល អធិការរងផ្នែកប្រឆាំងគ្រឿងញៀនបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន

បន្ទាយមានជ័យ:ក្រុងប៉ោយប៉ែតថ្ងៃសៅរ៍០៩កើតខែអស្សុជឆ្នាំជូតទោស័ក ពុទ្ធសករាជ២៥៦៤
ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២០
អនុវត្តតាមបទបញ្ជារបស់អនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត។ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ កែវ ដូល អធិការរងគ្រឿងញៀនបានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់។
ក្នុងភូមិសាស្រ្តក្រុង ដល់ត្រង់ចំណុចមណ្ឌល៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានជួបមុខសញ្ញាសង្ស័យ(មុខសញ្ញាចាស់)១នាក់ជនសង្ស័យ
ឈ្មោះ នេត កុសល់ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជ្រែអីវ៉ាន់ ក៏ឃាត់ធ្វើការសួរនាំ ក្រោយពីសួរនាំរួច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនបានលាក់ទុកវត្ថុតាងថ្នាំញៀននៅបន្ទប់ស្នាក់នៅរបស់ខ្លួន ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយមកកម្លាំងសមិត្តកិច្ចបានចុះដល់ចំណុចខាងលើសមត្ថកិច្ចជំនាញត្រួតពិនិត្យចាប់យកវត្ថុតាងមាន:
១-ម្សៅក្រាមសថ្លាចំនួន១កូនថង់តូច
២-ថ្នាំទឹកប្រភេទដបសំរាប់សំងួតខេហិតចំនួន១១(ដប់មួយ)ដប
៣-ថ្នាំគ្រាប់ពណ៌ស្វាយមានរូបសត្វពីលើចំនួន១១(ដប់មួយ)គ្រាប់និង៥(ប្រាំ)កំណាត់។
៤-ម្សៅម៉ត់ស (សង្ស័យខេហិត)ចំនួន៤(បួន)កូនថង់តូច។
៥-ថ្នាំគ្រាប់ពណ៌ផ្កាឈូកមានរាងបេះដូងចំនួន៥(ប្រាំ)គ្រាប់
៦-កូនជញ្ជីងថ្លឹងថ្នាំញៀន១
៧-ស្លាបព្រាជ័រសម្រាប់ចូកថ្នាំញៀន៣
៨-ដែកកេះសម្រាប់ដុត១និងសំបកថង់មួយចំនួន។
ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវសមិត្តកិច្ចបានយកមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតធ្វើទៅតាមនិតិវិធីច្បាប់៕ ដោយលោកមុតចិត្រា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *