រថយន្តសណ្តោងធុនយក្សបំពានភ្លើងស្តុបបុករះរថយន្តនិងម៉ូតូជាច្រើនគ្រឿងរបួសធ្ងន់ស្រាលចំនួន៦នាក់

ភ្នំពេញ:បើកបររថយន្តសណ្តោងធុនយក្សមួយគ្រឿងពំពានភ្លើងស្តុបបុករះរថយន្តពីរគ្រឿងម៉ូតូ៣គ្រឿងបណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន៦នាក់ ប្រជាពលរដ្ឋនាំគ្នាឃាត់ខ្លួនតៃកុងបានភ្លាម ។

ហេតុការណ៍គ្រោះចរាចរណ៍ដ៍រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចប៉ុស្តិ៍ប្រចាំការ២៤ម៉ោង តាមបណ្តោយផ្លូវភ្នំពេញហាណូយ កែវនិងផ្លូវសម្តេច ជាសុីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកហុីយ៉ាន់ដាយ សណ្តោយធុនយក្សមួយគ្រឿងក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C-4156ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើមិនគោរពភ្លើងសញ្ញា(ស្តុប)បន្តែមល្បឿនទៅបុករថយន្តឡិចសុីសNX-200tពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BC-3359ជិះគ្នា៣នាក់ធ្វើដំណើរតាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធី ទិសដៅពីកើតទៅលិចចំពាក់កណ្តាលរថយន្តឡិចសុីសពេញទំហឹងខ្ទាតបោករះរថយន្តតូយូតាព្រូសមួយគ្រឿងពណ៌ស្កពាក់ស្លាកលេខភ្នំពេញ2BE-0674និងម៉ូតូចំនួនបីគ្រឿងទៀតខណះឈប់រងចាំភ្លើងស្តុបបញ្ច្រាស់ទិសដៅគ្នាជារថយន្តឡិចសុីសបណ្តាលដួលរណូករណែកពេញផ្លូវបណ្តាលឲ្យខាងភាគីម៉ូតូរងរបួសធ្ងន់២នាក់និងស្រាលម្នាក់និងខាងរថយន្តឡិចសុីសរងបួសធ្ងន់ពីរនាក់និងស្រាលម្នាក់ចំណែកខាងរថយន្តតូយូតសព្រូសមិនមានអ្នករងរបួសនោះទេ។សរុបទាំងអស់របួសធ្ងន់ស្រាល៦នាក់។បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ។ចំណែកតៃកុងរថយន្តបង្កត្រូវបានប្រជាពលរដ្ឋឃាត់ជាប់ប្រគល់ឲ្យសមត្ថកិច្ច។

បន្ទាប់មករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយទៅតាមផ្លូច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *