ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល១៥ ថ្ងៃខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ ករណីស្លាប់១នាក់ និងរបួសធ្ងន់១នាក់

(ខេត្តបន្ទាយមានជ័យ)៖ យោងតាមការអះអាង របស់មន្ត្រីនគរបាលចរាចរ ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថាក្នុង ឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល១៥ គិតពីថ្ងៃទី ៣ ខែកញ្ញាឆ្នាំ ២០២០ ដល់ថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០២០ នេះខេត្តបន្ទាយមាន ជ័យមានករណីគ្រោះថ្នាក់ ចរាចរណ៍មួយករណី ស្លាប់១នាក់និង របួសធ្ងន់១នាក់។

លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក បានបានប្រាប់អ្នក យកព័ត៌មានថាករណី ដែលគ្រោះថ្នាក់ចរាចរណ៍ នោះកើតឡើងនៅនៅវេលា ម៉ោង៦ល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២០ក្នុងទីប្រជុំជនលើ កំនាត់ផ្លូវខេត្ត លេខ១៥៦ដែល ស្ថិតនៅភូមិអូរតាម៉ា ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ សួន នីប៉ូបានបញ្ជាក់ឲ្យដឹង បន្តទៀតថានៅពេលកើត ហេតុរវាងម៉ូតូហុងដាទ្រីសេ125ពាក់ផ្លាកលេខ 1L-0959បន្ទាយមាន ជ័យបើកក្នុងទិស ដៅពីលិចទៅកើត ក្នុងមេឃរលឹមបើក មកដល់ចំណុចកើត ហេតុស្រាប់តែឡើងជែង រថយន្តឆ្នៃបែនគ្មានផ្លាក លេខឈប់ចតក្នុងទិស ស្របគ្នាបើកយ៉ាង ណាស្រាប់តែបើកម៉ូតូ ទៅបុករថយន្តច្នៃបែន ប៉ះជ្រុងខាងក្រោយឆៀង ខាងឆ្វេងពេញទំហឹង ធ្វើឲ្យមនុស្សស្លាប់ស្រី អ្នកបើកនៅនិង កន្លែងនិងរបួស ធ្ងន់ស្រីអ្នករួមដំណើរ ម្នាក់ទៀត។

លោកវរសេនីយ៍ទោ សួន នីប៉ូបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាមូល ហេតុមកពីម៉ូតូបើក ល្បឿនលឿនខ្វះការប្រុង ប្រយ័ត្នមិនពាក់មួកការ ពារសុវត្ថិភាពចំណែករថយន្ត ឆ្នៃបែនឈប់ចតមិន បានដាក់សញ្ញាសាជី។

ក្រោយពីកើតហេតុ ហើយសពត្រូវបាន ក្រុមគ្រួសារយកទៅ ធ្វើបុណ្យនិងអ្នករបួស បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យជា បន្ទាន់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *