លោកអ៊ុំរាត្រី ក្រុមគ្រួសារ ប្រធានមន្ទីរ មន្ត្រីរាជការ ពុទ្ធបរិស័ទ បានមូលមតិគ្នាចូល រួមកាន់បិណ្ឌវេន ទី ១១ នៅវត្តចំការ ខ្នុរចូលបច្ច័យ កសាងវត្តចំនួន ២.០០០.០០០រៀល

(ខេត្តបន្ទាយមានជ័យ)៖ លោកអ៊ុំ រាត្រីអភិបាលខេត្ត បន្ទាយមានជ័យ ក្រុមគ្រួសារ លោកលីសារីអភិបាលរង ខេត្តបន្ទាយមានជ័យ ប្រធានមន្ទីរ មន្ត្រីរាជការ ពុទ្ធបរិស័ទ ជាច្រើនរយនាក់ បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ចូលរួមកាន់បិណ្ឌវេនទី ១១ នៅវត្តចំការខ្នុរ ចូលបច្ច័យកសាងវត្ត ចំនួន ២.០០០.០០០រៀល នៅព្រឹក ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០២០ ក្នុងភូមិអូរអំបិល សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងថ្វាយទានចំពោះ ព្រះសង្ឃដែលគង់ចាំព្រះ វស្សារៀនគម្ពីរធម៌វិន័យ អស់ត្រីមាសនៅក្នុង វត្តនិងក៏ដើម្បីឧទ្ទិស កុសលជូនដល់បុព្វការីជន មានមាតា បិតា ជីដូន ជិតានិងញាតិទាំងឡាយ ក្នុងវត្តសង្សាជាដើម។

លោកគ្រូណាប់ម៉ឺន ព្រះចៅអធិការវត្ត ចំការខ្នុរនិងជាបឡាត់ គណខេត្តបានមាន សង្ឃដីកាថា ពិធីកាន់បិណ្ឌវេនទី ១៣ នៅវត្តចំការខ្នុរនេះ អនុវត្តបានល្អប្រសើរនូវ វិធានការការពារ ជំងឺ​កូ​វីដ​១៩​តាម​ការ ណែនាំ​របស់​ក្រសួង ​ធម្មការ​និង​សាសនា​ ក៏ដូចជាក្រសួង សុខាភិបាល នៅតាមក្លោងទ្វារ វត្តបានរៀបចំ ដាក់ទឹកអាកុល ​ឬ ជែ​ល​លាងដៃ​ដាក់​ សម្រាប់ឲ្យព្រះសង្ឃនិង ពុទ្ធបរិស័ទលាងសំអាត​ ដៃ​មុន​ចូល​ទីវត្ត​អារាម​។

ក្រៅ​ពី​នេះ​ក៏​មាន​ការរៀប ចំ​ឲ្យ​ព្រះសង្ឃ ​គ្រប់​ព្រះអង្គ ដូនជី​តាជី​និង ​ពុទិងពុទ្ធបរិស័ទទាំង អស់ពេលរាប់បាត្រឈរ តំរង់ជាជួរ និងធ្វើការប្រគេនចង្ហាន់ ឲ្យមានការឆ្លារឆ្លាស់គ្នា ជាពិសេស​នៅពេល​ សូត្រ​ព្រះធម៌ ពេល​ប​ង្សុ កូ​ល​និង​ឧទ្ទិស​កុសល ​ជូន​មាតាបិតា​ញាតិ​កា​ និង​បុ​ព្វ​ការី​ជន​ដែល​បាន ​ធ្វើ​មរណកាល​ទៅហើយ ផងដែរ​។

ក្នុងនោះលោកគ្រូណាប់ម៉ឺន បានមានសង្ឃដិកាថា បុណ្យភ្ជុំបិណ្ឌគឺជាបុណ្យ ធំជាងគេក្នុងចំណោម បុណ្យធំៗជាប្រពៃណី ខ្មែរច្រើនទៀតដែល ប្រជាពលរដ្ឋបានគោរព បូជាឥតខ្ចោះនៅក្នុង ប្រទេសកម្ពុជាយើងនេះ។

ពិធីបុណ្យភ្ជុំបិណ្ឌនេះ គេចាប់ផ្តើមធ្វើវេន បុណ្យ១ចាប់ពីទី ២ ខែ កញ្ញា ឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២០ ជាថ្ងៃបិណ្ឌធំបញ្ចប់កម្ម វិធីភ្ជុំបិណ្ឌនេះតែម្តង។

លោកគ្រូចៅអធិកា បានមានសង្ឃដិកាបន្ត ទៀតថាក្នុងភ្ជុំបិណ្ឌ មានរយៈពេល១៥ថ្ងៃ ទាំង១៥ថ្ងៃនេះប្រជាពល រដ្ឋអ្នកមានទ្រព្យ ធនបាននាំគ្នាកាន់វេន គ្រប់វត្តចំណែកប្រជាពល រដ្ឋបាននាំគ្នាកាន់ បាយម្នាក់១ស្រាក់ ធ្វើដំណើរទៅវត្តដែល នៅជិតផ្ទះរបស់ខ្លួន ដើម្បីយកចង្ហាន់ប្រគេន ដល់ព្រះសង្ឃដែល គង់ចាំព្រះវស្សាអស់ ត្រីមាសនៅក្នុងវត្តរៀងៗខ្លួន។

លោកអ៊ុរាត្រី ក្រុមគ្រួសារ ប្រធានមន្ទីរ មន្ត្រីរាជការ ពុទ្ធបរិស័ទជាច្រើននាក់ ទៀតបានបូជាទៀន ធូបផា្កភ្ញីចំពោះ ព្រះរតនត្រៃ សមាទានសិល ធ្វើកិច្ចនមស្សការបង្សុ កុលព្រមទាំងបាននាំយក នូវបច្ច័យទេយ្យទាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសំឡ នំចំណី ជាច្រើនមុខទៅវេរ ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារ អានិសង្ឃជូនទៅដល់ វិញ្ញាវិញានក្ខ័ន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះ បង់អាយុជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជន ពីរបបណានិគមចាស់ថ្មី និងពីរបបប្រល័យពូជសាសន៏ ប៉ុលពត ហើយជាពិសេស ជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៍ នៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ដោយសូមឲ្យ ដួងវិញាណក្ខ័ន្ធអ្នកទាំង អស់ឲ្យបានទៅ កាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

នៅចុងបញ្ចប់កម្មពិធី បុណ្យលោកអ៊ុំ រាត្រីនិងក្រុមគ្រួសារ បានប្រគេនបច្ច័យដល់លោក គ្រូចៅអធិការ វត្តចំនួន២.០០០.០០០រៀល សំរាប់ការកសាងវត្ត ប្រគេនព្រះសង្ឃ៤២អង្គ ក្នុង១អង្គ ២០.០០០រៀលផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *