ដើម្បីរួមចំណែកក្នុងការពង្រឹងការងារ ការពារសន្តិសុខ សុវត្ថិភាពពន្ធនាគារ

ខេត្តកំពង់ធំ:នៅរសៀលថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ថា ខែកញ្ញា ឆ្នាំ២០២០ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងពន្ធនាគារខេត្តកំពង់ធំ បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីពង្រឹងកិច្ចសហការ និង ពិភាក្សាក្នុងការកសាងផែនការ ការពារសន្តិសុខ សុវត្ថិភាពពន្ធនាគារ ក្នុងករណីមានហានិភ័យចៃដន្យណាមួយដែលអាចកើតឡើងជាយថាហេតុ ។
កិច្ចប្រជុំនេះដែរ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អុិត គឹមស្រ៊ន ស្នងការស្តីទី និងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ តាម វៃ ប្រធានពន្ធនាគារ ដោយបានការអញ្ជើញចូលរួមពីលោកស្នងការរង លោកអនុប្រធានពន្ធនាគារ លោកនាយការិយាល័យជំនាញ និងលោកប្រធាន អនុប្រធានការិយាល័យជំនាញ នៃពន្ធនាគារខេត្តជាច្រើនរូបទៀត ។

បន្ទាប់ពីប្រជុំពិភាក្សារួច ក្រុមការងារបានចុះពិនិត្យក្នុងទីតាំងភូមិសាស្រ្តពន្ធនាគារជាក់ស្តែង ដើម្បីជាមូលដ្ឋានក្នុងការកសាងផែនការ ឲ្យបានល្អប្រសើរ និងមានប្រសិទ្ធិភាពខ្ពស់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *