នគរបាលស្រុកថ្មពួកចែកអំណោយដលចាស់ជរាគ្មានទីពឹង២គ្រួសារ

បន្ទាយមានជ័យ៖ រសៀលថ្ងៃសៅរ៍ទី១៥ខែសីហាឆ្នាំ២០២០លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួកបានដឹកនាំកងកម្លាំង បាននាំយក សម្ភារ គ្រឿងឧបភោគ បរិភោគ និងថវិកា ប្រគល់ជូនលោកយាយ ចាស់ជរាគ្មានទីពឹង ចំនួន០២នាក់

១-ឈ្មោះ មាស ឡេង អាយុ៧០ឆ្នាំរស់នៅ ភូមិស្តៅ ឃុំគោកកឋិន ស្រុកថ្មពួក

២-ឈ្មោះ យ៉ត ថូ អាយុ៧៨ឆ្នាំរស់នៅ ភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក សម្ភារៈរួមមាន៖ អង្ករ២៥kg ,ទឹកសុទ្ធ១០យួរ, មី១កេស -ទឹកស៊ីអ៊ីវ១យួរ, ទឹកត្រី១យួរ, អំបិល០,៥kg, ស្កសរ១kg, ប៊ីចេង១kg, ខ្លាញ់៥លីត្រ, មុង១, និងថវិកា១០ម៉ឺនរៀល។

ក្រោយពីទទួលគ្រឿងឧបភោគ បរិភោគរួចមកអ៊ំស្រីចាស់ជរាគ្មានទីពឹង ពីរគ្រួសារ បានជូនពរដល់ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក។និងលោកស្រីនិងមន្ត្រីក្រោមឱវាទឲ្យមានឱ្យមានសុខភាពល្អអាយុយឺនយូរនិងពុទ្ធពរទាំងបួនប្រការគឺ អាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *