អាវុធហត្ថខេត្តបន្ទាយ មានជ័យទទួលបាន រថយន្តសង្គ្រោះមួយគ្រឿង ពីសម្តេចអគ្គម ហាសេនាធិបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនតាមរយះ លោកឧកញ៉ាជា រតនា និងលោកជំទាវ ឧកញ៉ា លី ហៀក រតនា

(បន្ទាយមានជ័យ)៖ រថយន្តសង្គ្រោះ មួយគ្រឿងរបស់ សម្តេចអគ្គម ហាសេនាធិបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រគល់ជូនទី បញ្ជាករកងរាជអាវុធ ហត្ថខេត្តបន្ទាយមានជ័យ តាមរយះ លោកឧកញ៉ាជា រតនា និងលោកជំទាវ ឧកញ៉ា លី ហៀក រតនានិងលោក ឧកញ៉ា សុខ វណ្ណា ដើម្បីយកមកបម្រី ប្រជាពលរដ្ឋក្នុងខេត្ត បន្ទាយមានជ័យ។

ពិធីប្រគល់រថយន្តសង្គ្រោះ ជូនបញ្ជាការដ្ឋានអាវុធហត្ថ ខេត្តបន្ទាយមានជ័យនេះធ្វើ ឡើងកាលពីព្រឹក ថ្ងៃទី១៥ខែសីហាឆ្នាំ ២០២០នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យក្រោម វត្តមានលោកឧកញ៉ាជា រតនា និងលោកជំទាវ ឧកញ៉ា លី ហៀក រតនាព្រមទាំងលោក ឧកញ៉ា សុខ វណ្ណានិងលោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្តព្រមទាំងមន្ត្រីកងរាជអាវុធហត្ថជាច្រើនរូបទៀត។

នៅក្នុងឳកាសប្រគល់រថយន្តសង្គ្រោះនេះផងដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត ជំនួសមុខឱ្យ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ខេត្តទាំងមូល សូមលំឱ្យនកាយ ថ្លែងនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុត ចំពោះសម្ដេចអគ្គ មហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចទាំទ្វេរតែង ផ្ដល់នូវការយកចិត្តទុក ដាក់ខ្ពស់បំផុត ជួយដល់កងកម្លាំង គ្រប់ប្រភេទ ដោយមិនគិតពីកា រនឿយហត់ ការលំបាក និង អាយុជីវិត។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជបានលើកឡើងបន្តរ ទៀតថា ក្នុងនាមយើង ខ្ញុំជានាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ សូមគោរពដឹងគុណ សម្ដេចទាំងទ្វេរ និងប្ដេជ្ញា លះបង់គ្រប់យ៉ាងដើម្បី ការពារនូវសុខសន្តិភាព និងការពារមាតុភូមិកម្ពុជា និង អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ នូវបទបញ្ជារបស់ ក្រសួងការពារជាតិ បទបញ្ជាអគ្គបញ្ជាការ បទបញ្ជារបស់ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាពិសេសបទបញ្ជា របស់រាជរដ្ឋាភិបាល ដែលមានសម្ដេច អគ្គមហាសេនាធិបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខ ។

ក្នុងនោះផងដែរ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានគោរពជូនពរលោក ឧកញ៉ា ជា រតនា និងលោកជំទាវ ឧកញ៉ា លី ហៀក រតនា ឯកឧត្តម ឌួង អេលីត នាយកពិធីការ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកឧកញ៉ា សុខ វណ្ណា និងប្រតិភូទាំងអស់ជួបតែពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លាងឃ្លាតឡើយ និងជៀសឆ្ងាយពីជម្ងឺកូវីដ-១៩ ។

នៅក្នុងនោះពិធីប្រគល់រថយន្តសង្គ្រោះនេះផងដែរលោកឧកញ៉ា ជា រតនា និង លោកជំទាវ ឧកញ៉ា លី ហៀក រតនា បានចូលរួមជូនដលកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យជាឧបត្ថម្ភជាថវិកាសម្រាប់បាយសាមគ្គីចំនួន២៥០០ដុល្លាផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *