សមត្ថកិច្ចឃាត់ខ្លួន បុរសម្នាក់រួមទាំង គ្រឿងញៀនបញ្ជូន ទៅកាន់តុលាការ

(ភ្នំពេញ)៖យុវរជនម្នាក់ត្រូវ បានកម្លាំងនគរបាល ខណ្ឌមានជ័យឃាត់ ខ្លួនពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន និងបញ្ជូនទៅកាន់ តុលាកាលពីព្រឹកមិញ បន្ទាប់ពីឃាត់ខ្លួនបានកាល ពីរសៀលថ្ងៃទី១១ខែ សីហាឆ្នាំ ២០២០វេលាម៉ោង១៣ និង០០នាទីស្ថិតនៅ ចំណុចចំណុចផ្លូវលំ មួយកន្លែងស្ថិតក្នុងភូមិ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ខ មានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់អោយដឹង ថាជនសង្ស័យដែលកម្លាំង ជំនាញឃាត់ខ្លួនបានមាន ឈ្មោះលឹម សូនីសា ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងទំពុនទី២ ខណ្ខមានជ័យ រាធានីភ្នំពេញ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ កម្លាំងជំនាញឆែកឆេរ និងដកហូតបានវត្ថុតាង បានរួមមានក្រាម ពណ៍សថ្លាចំនួន០២ កញ្ចាប់ថង់ធំល្មម ម៉ូតូចំនួន០១គ្រឿង ម៉ាកស្មាស់ ពណ៍ស គ្មានស្លាកលេខ។

បច្ចប្បន្នជនសង្ស័យ ខាងលើត្រូវបាន ឃាត់ខ្លួន បញ្ជូនមកកាន់ អធិការដ្នាននគបាល ខណ្ខមានជ័យដើម្បី សាកសួរនិងកសាង សំណុំរឿងបញ្ជូនទៅកាន់ តុលារការរាធានីភ្នំពេញ ដើម្បីចាត់ការទៅតាម នីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *