លោកកើតរិទ្ធថា គ្រឿងញៀនបំផ្លាញអ្នក គ្រួសារអ្នក.សង្គមជាតិ ទាំងមូលជនរកស៊ីគ្រឿង ញៀនសូមបញ្ឈប់ ជាបន្ទាន់បើនូវប្រព្រឹត ទៀតគេចមិនផុតពី សំណាញ់ច្បាប់បានឡើយ

(ខេត្តបន្ទាយមានជ័យ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធាន អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ក្នុង ទិវាអន្តរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀនថា គ្រឿងញៀនជា ថ្នាំម្យ៉ាងបើជនណាដែល បានជក់គ្រឿងញៀននេះ ហើយនោះត្រូវជួបនិង វិបតិ្តយ៉ាងធំដូចជាការ បាត់បង់ថវិការ ខូចសុខភាព ព្រាត់ប្រាស់មិត្ត ភ័ក្តម្តាយឪពុក ខូចសុខភាព និងរាងកាយ ខូចសរសៃប្រាសាទ បាត់ការចងចាំ គេចសាលា ប្រើអំពើហឹង្សាក្នុងគ្រួសារ និងមិតភ័ក្ត នៅទីបញ្ចប់គឺឆ្លង ជម្ងឺគ្រប់មុខស្លាប់ ដោយមិនអាចគេច បានឡើយ នៅព្រឹក ថ្ងៃទី១៥ ខែ សីហា ឆ្នាំ ២០២០នៅសាកល វិទ្យាល័យមានជ័យ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ ដោយនការចូលរួម ឯកឧត្តម នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង កងខេមរភូមិន្ទ និងជាមេបញ្ជការ កងរាជអាវុធ ហត្ថលើផ្ទៃប្រទេស លោកឡាយគឹមលី អគ្គលេខាធិការង អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន លោកខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុំ រាត្រីអភិបាល ខេត្តបន្ទាយមានជ័យ និងអ្នកពាក់ព័ន្ធជា ច្រើននាក់ទៀតបានចូលរួម។
លោកមាសច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូង ខេត្តបន្ទាយមានជ័យ របាយការណ៍ សង្ខេបថាថ្ងៃនេះក្នុងខេត្ត បន្ទាយមានជ័យបាន ប្រារព្វទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង ញៀននិងបាន ធ្វើការដុតកំទេច ចោលគ្រឿងញៀន ចំនួន៩៣២០៥,២៨ ក្រាមនិងចំនួន៤០៣ ដបថាំក្រវី បានមកពី ការបង្ក្រាបចំនួន៤ ខេត្តមានខេត្ត បន្ទាយមានជ័យ រឹបអូសបាន ចំនួន២៣៨៩៦,៦៤ក្រាម និង៣៩០ដប ខេត្តសៀមរាបសរុប ៥៨៨៤៤,៦ក្រាម និង៤ដប ខេត្តកំពង់ធំ សរុប៦៤១,៧៨ក្រាម ខេត្តឧត្តមានជ័យសរុប ៩៨២២,២៨ ក្រាម និង៤០៣ ដបព្រមទាំង សម្ភារះប្រើប្រាស់ គ្រឿងញៀនមួយចំនួន ធំទៀតផង។
ក្នុងនោះលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធាន អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿង ញៀនបានថ្លែងថា គ្រឿងញៀនដ៏សន្ធឹក សន្ធាប់នេះត្រូវបាន មកពីឧក្រិដ្ឋជនយក មកធ្វើអាជីវកម្មដើម្បី ស្វែងរកប្រាក់ចំណូល របស់ពួកគេដោយបាន អូសទាញស្មារតីមនុស្ស អូសទាញជនស្លូត ត្រង់ជាពិសេសក្នុង ស្រទាប់យុវវ័យឲ្យហ៊ាន សាកល្បងឲ្យហ៊ាន ប្រព្រឹត្តដោយចាប់ ផ្ដើមដំបូងពីការប្រើ ប្រាស់រហូតឈាន ទៅដល់ការប្រព្រឹត្ត អំពើនៃការចាក់ ចែងការរក្សាទុក ការដឹកជញ្ជូននិងការ ជួញដូរដោយ ខុសច្បាប់នូវសារធាតុ គ្រឿងញៀនដែល ជាប្រភពនៃការឈាន ទៅប្រព្រឹត្តបទល្មើស មជ្ឈឹមផ្សេងៗ ទៀតដូចជាឃាតកម្ម ចាប់ចង្រិតរំលោភ លួច ឆក់ ប្លន់ ទ្រព្យសម្បត្តិក្រុមបង តូចបងធំឈានទៅ ដល់អំពើហឹង្សាក្នុង គ្រួសារជាដើមដែល បង្កនូវអសន្តិសុខធ្ងន់ ធ្ងរជាច្រើនដល់សង្គម ជាតិទៀតផង។
ក្នុងនោះលោកបាន ធ្វើការក្រើនរំលឹកដល់ ប្រជាពលរដ្ឋមន្ត្រីរាជ ការសិស្សានុសិស្សទាំង អស់សូមចូល រួមនិងជាសឲ្យឆ្ងាយ ពីគ្រឿងញៀនព្រោះគ្រឿង ញៀនបំផ្លាញអ្នកបំផ្លាញ គ្រួសារអ្នកបំផ្លាញសង្គម ជាតិទាំងមូលជនណា ដែលមានបំណងរក ស៊ីគ្រឿងញៀនសូម បញ្ឈប់ជាបន្ទាន់នៅ សកម្មភាពខុសច្បាប់ បើអ្នកនៅតែប្រព្រឹត្តអ្នក ពិតជាមិនអាចរួច ពីសំណាញ់ច្បាប់ បានឡើយ។
គូររំលឹកផងដែរថាគ្រឿងញៀនដ៏ច្រើន សន្ធឹកសន្ធាប់នេះត្រូវ ដុតបំផ្លាញក្នុងពេល នេះគឺជាលទ្ធផលនៃ ការខិតខំប្រឹងប្រែង សហការរួមគ្នារបស់ កម្លាំងសមត្ថកិច្ចនិងស្ថាប័ន អនុវត្តច្បាប់ព្រមទាំងអង្គភាព ពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសហការ គ្នាពុះពារយ៉ាងសកម្ម និងការបង្ការទប់ស្កាត់ និងបង្ក្រាបបទ ល្មើសទាំងនេះនៅ តាមមូលដ្ឋានរបស់ ខ្លួនឲ្យទទួលបាន ជោគជ័យជាបន្ត បន្ទាប់រហូតទទួល បានលទ្ធ ផលល្អប្រសើរនិង មានការគាំទ្រពីមជ្ឈដ្ឋាន ដែលជាការចូលរួម ចំណែកយ៉ាងសកម្មក្នុ ងយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានដាក់ចេញ ដោយប្រមុខរាជរដ្ឋា ភិបាលកម្ពុជាក្រោម ការដឹកនាំដ៏ឈ្លាស វៃរបស់សម្ដេចអគ្គ មហាសេនាធិបតី តេជោហ៊ុនសែននៃ ព្រះរាជាណាចក្រកម្ពុជា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *