ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈ កម្មាធិការសាខា កាកបាទក្រហមបាន ចុះសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌

(ខេត្តពោធិ៍សាត់)៖ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ  ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាល ខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម កម្ពុជាខេត្ត រួមជាមួយសមាជិក សមាជិកា គណៈកម្មាធិការ និងមន្រ្តីសាខាកាក បាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់  បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌សាខា កាកបាទក្រហម ចែកជូនដល់ ជនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយ ក្មេងកំព្រា ដែលមានជីវភាព ខ្វះខាត ក្នុងអំឡុងពេល កូវីដ-១៩ ស្ថិតនៅសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ក្នុងបរិវេនវត្តបន្ទាយដី។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ក៏បាននាំមកនូវ ប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខ និងសេចក្ដីនឹករលឹក ពីសំណាក់សម្ដេច កិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុក ដាក់គិតគូរចំពោះ សុខទុក្ខបងប្អូន ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោ បាយណាមួយឡើយ  “ទីណាប្រជាពល រដ្ឋមានទុក្ខលំបាក ទីនោះមានកាក បាទក្រហមកម្ពុជា” ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *