លោកវរសេនីយ៍ឯក សាត គឹមសាន  ចូលរួមក្នុងសកម្មភាព ផ្សព្វផ្សាយស្តីពីសុវត្ថិភាព ចរាចរ​ណ៍​ផ្លូវ គោកនៅក្រុង

(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃ  សុក្រ ១០រោចស្រាពណ៍ ឆ្នាំជូតទោ​ស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃ ទី១៤ ខែ សីហា ឆ្នាំ​២​០២០ ដោយបានការ អនុញ្ញាតពីឯក ឧត្តម ឧត្តម​សេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃ  ស្នងការដ្ឋាន​ នគរបាលខេត្តបាត់ ដំបង លោកវរសេនីយ៍ឯក សាត គឹមសាន ស្នងការរងទទួល ដឹកនាំការងារ ន​គរបាលចរាចរណ៍ ផ្លូវគោកនៃស្នងការដ្ឋាន បានអញ្ជើញចូលរួម ក្នុងសកម្មភាពចុះផ្សព្វ ផ្សាយស្តីពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក នៅក្នុងក្រុងបាត់ ​ដំបងខេត្តបាត់ដំបង ក្នុងពីធីនាពេលនេះ មានឯក​ឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈ​កម្មាធិ​ការ សាខាកាកបាទក្រហម កម្ពុជាខេត្តបាត់ដំបង ជាអធិបតី និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធនៅ ​ក្នុងខេត្ត ព្រមទាំងសិស្សា នុសិស្ស ស្មគ្រ័ចិត្តកាកបាទ ក្រហមកម្ពុជាខេត្ត បាត់ដំបងយ៉ាង ច្រើនកុះករ  ។

សកម្មភាពផ្សព្វផ្សាយនា ថ្ងៃនេះគឺក្នុងគោលបំ​ណង ​ដើម្បីពញ្ញាក់ស្មារតីដល់ អ្នកបើកបរយាន​យន្ត និងអ្នកប្រើប្រាស់ ផ្លូវទាំងអស់គ្នា ចូលរួមគោរពច្បាប់ ចរាចរណ៍ឱ្យបាន ជាប់ជាប្រចាំ ព្រោះថាមានតែការ ចូលរួមរបស់យើង អ្នកប្រើប្រាស់ យានយន្ត អ្នកប្រើប្រាស់ ផ្លូវនេះទេ ទើបជាអ្នករួម ចំណែកយ៉ាងសំខាន់ បំផុតក្នុងការកាត់ ​បន្ថយ​គ្រោះថ្នាក់ ចរាចរណ៍ ជាពិសេសត្រូវ យក​ចិត្តទុកដាក់ គោរពឱ្យបាន នាអំឡុងពេល ថ្ងៃឈប់​សម្រាក ចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ នេះត​ទៅ ។

នៅក្នុងពេលធ្វើការ ផ្សព្វផ្សាយនេះ អ្នកចូលរួមក្នុង សកម្មភាបបាន ធ្វើការបិទ ស្ទីគ័រល្បឿន៣០ km/1m ចំនួន២០០ ចំណាំងផ្លាត ចំនួន ២០០ ចែកជូនសៀវភៅច្បាប់ ចរាចរណ៍ផ្លូវគោក ចំនួន ២០០​ក្បាល ហើយស្ទីគ័រខ្លះ មានខ្លឹមសារថា (ថ្ងៃនេះ ថ្ងៃស្អែកកុំអោយ មានគ្រោះថ្នាក់ ចរាចរ​ណ៍) ចំនួ​ន​១០ផ្ទាំងនិងចែកមួក សុវត្ថិភាពចំនួន៥០ មួកដល់អ្នក ដំណើរផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *