បុរសម្នាក់ធ្វើកម្មករសំណង់មិនសូវកាក់កបបែកគំនិតលួចលក់ថ្នាំញៀនត្រូវបាននគរបាលក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួនរួមទាំងវត្ថតាមួយចំនួនធំ

បុរសម្នាក់ធ្វើកម្មករសំណង់មិនសូវកាក់កបបែកគំនិតលួចលក់ថ្នាំញៀនត្រូវបាននគរបាលក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួនរួមទាំងវត្ថតាមួយចំនួនធំ
ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ធ្វើកម្មករសំណង់មិនសូវកាក់កបបែកគំនិតលួចលក់ថ្នាំញៀនត្រូវបានកំលាំងនគរបាលក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួនរួមទាំងវត្ថតាងមាន ម្ស៉ៅពណ៌សថ្លាក្រាមចំនួន៤កញ្ចប់តូចប្រភេទ គ្រាប់អក្សរWY ពណ៌ក្រហម ចំនួ ន១១ គ្រាប់ដែកកេះចំនួន៣ព្រមទាំងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនទៀត។នគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ឲ្យដឹងទៀតថាមុនការបង្ក្រាបបាននោះនគរបានចុះល្បានៅផ្សារយួន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រទះឃើញជនសង្ស័យម្នាក់ជួបសមត្ថកិច្ចហើយរត់បានតាមបាប់បាន នៅវេលាម៉ោង១១យប់ ថ្ងៃទី១៤ ខែ សីហា ឆ្នាំ ២០២០។សមត្ថកិច្ចបានឲ្យដឹងបន្តទៀតថា ជនសង្ស័យមានឈ្មោះ លួត ធឿន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបកម្មករ ស្នាក់នៅផ្ទះសំណាក់៩៩ បន្ទប់លេខ១០៥ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ក្រោយពីឃាត់ខ្លួននិងឆេកក្នុងខ្លួនកំលាំងជំនាញបាននាំមកសាកសួរកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *