ស្ត្រីម្នាក់ត្រូវបានសតម្ថកិច្ចរំដោះពីកណ្តាប់ដៃជនជម្រិតទារប្រាក់ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ស្ត្រីម្នាក់ត្រូវបានសតម្ថកិច្ចរំដោះពីកណ្តាប់ដៃជនជម្រិតទារប្រាក់ នៅខេត្តព្រះសីហនុ នៅវេលាម៉ោងប្រមាណ៦ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នៅចំណុចខ្ទមមួយកន្លែងនៅចំណុច ព្រែកត្រែង ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះដែលរំដោះបាននេះ  ត្រូវជនចាប់ជម្រិតទារប្រាក់ ចាប់កាលពីយប់វេលាម៉ោង១០យប់ថ្ងៃទី១៣ខែសីហាឆ្នាំ២០២០ ជនសង្ស័យមានគ្នាចំនួន០៣នាក់ បានធ្វើសកម្មភាពនៅចំណុចហាងលក់សម្លៀកបំពាក់ កូកូ កែងមហោស្រពចាស់ ក្នុងសង្កាត់លេខ២ ខេត្ត-ក្រុងព្រះសីហនុ។

សមត្ថកិច្ចបន្តថា ភិនភាគ ជនសង្ស័យទី១ ជាមនុស្សប្រុសពាក់អាវយឺតដៃខ្លី ពណ៍ខៀវចាស់ ស្លៀកខោខ្មៅជើងវែង ពាក់មួកខ្មៅ, ២.មនុស្សប្រុសពាក់អាវយឺតដៃខ្លីពណ៍ខ្មៅ ស្លៀកខោខ្មៅជើងវែង ពាក់មួកខ្មៅ, ៣.តៃកុងឡានមិនចុះពីលើឡាន បានធ្វើសកម្មភាពចាប់ស្ត្រីរងគ្រោះដាក់ចូលក្នុងរថយន្តម៉ាក ហាយឡេនឌរ័ (HIGHLANDER) ពណ៍ទឹកមាស មិនចាំស្លាកលេខ ធ្វើដំណើរធ្ពោះទៅផ្លូវជាតិលេខ៤។

ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត និងបានដាក់បទបញ្ជាឲ្យលោកវរសេនីយ៍ឯក លី សុខហ៊ី នាយការិយល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលដឹកនាំកម្លាំងសមត្ថកិច្ចជំនាញចុះស្រាវជ្រាវជាបន្ទាន់ រហូតដល់ម៉ោង៦ថ្ងៃទី១៤ សីហា បានរំដោះជនរងគ្រោះបានសម្រេច។ ដោយឡែកជនសង្ស័យកំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងតាមចាប់ជនសង្ស័យ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *