ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថប្រចាំឆមាស២ឆ្នាំ២០២០

រតនគិរី៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថប្រចាំឆមាស២ឆ្នាំ២០២០។ ក្នុងពិធីនេះដែរ លោក ឧត្តមសេនីយ៍មេបញ្ជាការបានណែនាំដល់សិក្ខាកាមទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការហ្វឹកហ្វឺននិងរៀនសូត្រ ស្តាប់គ្រូឧទ្ទេសនាម និងគោរពវិន័យ មានក្រមសីលធម៌ ដើម្បីប្រែក្លាយខ្លួនទៅជាអាវុធហត្ថគំរូ ក្នុងការបំពេញបេសកម្មឱ្យចំគោលដៅនីមួយៗតាមមូលដ្ឋានរបស់ខ្លួនជាដើម និងត្រូវពង្រឹងការការពារនៅការឆ្លងជំងឺកូវិដ១៩៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *