មន្ត្រីយោធាបើករថយន្តឆ្លង ទឹកហូររសាត់លិចស្លាប់០២ និងរួចជីវិត០៣នាក់ នៅខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ ទឹកហូរលិចផ្លូវមន្ត្រីយោធា៥នាក់ ជិះរថយន្តឆ្លងលិច ស្លាប់០២ នៅរស់៣នាក់ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៩.០០នាទីព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លើផ្លូវគ្រោះថ្មក្រហម ស្ថិតក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មន្ត្រីដែលបាត់បង់ជីវិត១ឈ្មោះ លេង ចាន់ធារា ភេទប្រុស អាយុ២៨ឆ្នាំ មុខងារជំនួយការការិយាល័យទី២ កងពលធំអន្តរាគមន៍លេខ៣ ជានាក់បើកបរ(ស្លាប់) ទី២ឈ្មោះ សំ សុង ភេទប្រុស អាយុ៥៤ឆ្នាំ ជាមន្ត្រីយោធាចូលនិវត្តន៍ ម្ចាស់រថយន្ត(ស្លាប់) ទាំងពីរនាក់ រស់នៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ចំណែកអ្នករួមដំណើរបីនាក់ត្រូវរួចផុតពីគ្រោះថ្នាក់។

ពេលកើតហេតុរថយន្តមួយគ្រឿងម៉ាកTACOMA (តាកូម៉ា) ពណ៌ខ្មៅ  សេរី2006 ពាក់ស្លាកលេខ ភ្នំពេញ 2.R 7811 ក្នុងទិសដៅពីកើតទៅលិច ក្នុងគោលបំណងទៅមើលដីចំការស្វាយ របស់ឯកឧត្តម ង៉ែត ចាន់ថុន តែដោយសារខ្លួនមិនសូវស្គាល់ភូមិសាស្ត្រ លុះមកដល់ចំណុចកើតហេតុ ក៏បានបើករថយន្តឆ្លងទឹកដែលកំពុងហូរខ្លាំងបណ្តាលឲ្យរសាត់រថយន្ត លិចតែម្តង។

ក្រោយកើតហេតុសពជនរងគ្រោះទាំងពីរ ត្រូវបានរថយន្តសាមុយរបស់អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ដឹកនាំយកទៅកាន់លំនៅឋានរបស់គ្រួសារសព ដើម្បីចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី៕ដោយអ៊ុកវ៉ាន់

You might like

Leave a Reply

Your email address will not be published. Required fields are marked *