ឃាត់ជនជាតិចិនប្រុស.ស្រី ២៩នាក់ ជាប់ពាក់ព័ន្ធការចាប់ជំរិតជនជាតិចិនដូចគ្នានៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ប្រតិបត្តិការបង្ក្រាបករណីជនសង្ស័យជនជាតិចិនប្រុសស្រី២៩នាក់ របស់កងកម្លាំងកងរាជអាហត្ថរាជធានីភ្នំពេញ រំដោះបានជនរងគ្រោះបានចំនួន០៣នាក់ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ នៅសណ្ឋាគារមួយមានឈ្មោះ កណ្តាលសួនច្បារ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

កិច្ចប្រតិបត្តិការនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យប្រាប់ដឹងថា កម្លាំងរបស់លោកបានបើកប្រតិបត្តិការ តាមរយៈការណែនាំចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍( សៅ សុខា) អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងផ្តល់ការងារ ដឹកនាំដោយមេបញ្ជាការរង០២រូប គឺលោកឧត្តមសេនីយ៍ត្រី (ពូ ដាវី) និងលោកឧត្តមសេនីយ៍ត្រី (ផាន់ តារាវុធ) សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញដឹកនាំដោយលោកវរសេនីយ៍ឯក( ថោង ពិសិដ្ឋ )ព្រមទាំងមានការចូលរួមពីលោក (សុខ ពេញវុធ) អភិបាលខណ្ឌដូនពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង (ឆាយ ហុង)។

លោកឧត្តមសេនីយ៍ឯក (រ័ត្ន ស្រ៊ាង ) បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការឆ្មក់ចូលឃាត់ខ្លួនជនជាតិចិន ២៩នាក់ បន្ទាប់ពីពួកគេជាប់សង្ស័យធ្វើសកម្មភាពចាប់ជំរិតយកប្រាក់ពីជនជាតិចិនដូចគ្នា។

លោកឧត្តមសេនីយ៍ បានបន្តថា ប្រតិបត្តិការនេះឃាត់ខ្លួនជនជាតិចិន ២៩នាក់ ស្រី០៣នាក់។ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានថា ក្រុមជនសង្ស័យទាំងនេះ ជាប់ពាក់ព័ន្ធករណីចាប់ជំរិតយកប្រាក់លើជនជាតិចិនដូចគ្នា និងកម្លាំងសមត្ថកិច្ចរំដោះបានជនរងគ្រោះចំនួន៣នាក់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *