ជនជាតិចិនម្នាក់បានដេកស្លាប់ ដោយមិនដឹងមូលហេតុ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ​៖  តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០២០វេលាម៉ោង២៣ និង០0នាទី មានហេតុការណ៍កើតឡើង ជនជាតិចិនម្នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងផ្ទះជួលមួយកន្លែងនៅក្នុង នៅក្នុងភូមក្បាលស្ពាន១សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានដឹងថា ឈ្មោះ ZHENG TING កើតថ្ងៃទី២៦ តុលា ១៩៨៦ ភេទប្រុស ជនជាតិចិន ស្រុកកំណើតខេត្តហូបុរី ប្រទេសចិន កាន់លិខិតឆ្លងដែនលេខEH4515758 ចុះថ្ងៃទី១០តុលា២០១៩ ផុតកំណត់ថ្ងៃទី៩តុលា២០២៩

ផ្តល់ដោយប្រទេសចិន វីសាចុងក្រោយថ្ងៃ០២ កក្កដា២០២០ដែលបានចូលមកកម្ពុជា តាមច្រកអន្តរជាតិភ្នំពេញ ហើយបានមកប្រកបមុខរបរធ្វើការកាស៊ីណូនៅកាស៊ីណូនាគទិព្វ១ និង ស្នាក់នៅបានរងគ្រោះសន្លប់ហើយអ្នករស់នៅជាមួយបាននាំយកមកកាន់មន្ទីរពទ្យបង្អែកប៉ោយប៉ែត ពេលមកដល់គ្រូពេទ្យបានពិនិត្យមើលឃើញបានស្លាប់ហើយមុនពេលមកដល់មន្ទីរពេទ្យ សាកសពគ្មានរបួសស្លាគស្នាមអ្វីទេ។ សាកសពបានតំកល់ទុកនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែតជាបណ្តោះអាសន្ន៕សឿន វ៉ាន់ម៉ាន់លី

You might like

Leave a Reply

Your email address will not be published. Required fields are marked *