វត្តមានសត្វគ្រៀលខ្យងនៅចំណុចអូរខៃដនឆ្នាំនេះមានចំនួនតិចជាងឆ្នាំមុន

បន្ទាយមានជ័យ៖ ជារៀងរាល់ឆ្នាំឲ្យតែដល់រដូវទឹកស្រក នៅក្នុងបាតផ្ទៃ អាងអូរខៃដន  ស្ថិតនៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត តែងតែមានហ្វូងសត្វគ្រៀលខ្យងជាច្រើនពាន់ក្បាល ចុះមករកចំណីនៅក្នុងផ្ទៃបាតអាង តែឆ្នាំ២០២០នេះ ហាក់មានចំនួនតិចជាងឆ្នាំមុន។

តាមការសង្កេតចំនួនហ្វូងសត្វរាប់ពាន់ក្បាលនេះ ភាគច្រើនជាសត្វគ្រៀលខ្យង និងមួយចំនួនមានសត្វកុក ព្រមទាំងសត្វក្អែកទឹក ប្រវឹង មានការថយចុះ ដែលធ្វើពលរដ្ឋមួយចំនួន បានសម្ដែងការព្រួយបារម្ភ ដោយហ្វូងសត្វទាំងនេះ កំពុងប្រឈម និងការប្រម៉ាញ់របស់ប្រជាពលរដ្ឋមួយចំនួនតូច ដែលដាក់អន្ទាក់ និងដាក់ថ្នាំបំពុលយកលក់ ដែលសត្វទាំងនេះ មានដាក់លក់នៅលើផ្សារមួយចំនួននៅក្រុងប៉ោយប៉ែតផងដែរ។

លោក នូវ នីល នាយសង្កាត់រដ្ឋបាលព្រៃឈើ ក្រុងប៉ោយប៉ែត បានលើកឡើងថា ថ្វីត្បិតតែវាមិនមែនជាតំបន់អភិរក្សសត្វព្រៃ តែអាជ្ញាធរ មន្ត្រីជំនាញ រួមទាំងសមត្ថកិច្ច គួរតែរួម គ្នាដើម្បីការពារទប់ស្កាត់ ព្រោះសត្វទាំងនេះកំពុងរងនូវការបំផ្លិតបំផ្លាញ ពីសំណាក់ជនមួយចំនួនតូច ដែលបានយកថ្នាំបំពុលលាយជាមួយកូនត្រី ដើម្បីបំពុលសត្វទាំងនេះ៕(សឿន វ៉ាន់ម៉ាន់លី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *