គួរអោយរន្ធត់បុរសវ័យចំណាស់ម្នាក់បានដើរជាន់មីនផ្ទះដាច់ជើងទាំងសងខាង គួរឲ្យសង្វេគ

ខេត្តបន្ទាយមានជ័យ:វេលាម៉ោងជាង០៣រសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បុរសវ័យចំណាស់ម្នាក់ ដែលមានឈ្មោះ ញ៉ែម ឆឹម ភេទប្រុស អាយុ៦៤ ឆ្នាំ បានលួចចូលទៅដាក់អន្ទាក់សត្វក្នុងតំបន់ ស រវាង ប្រទេសកម្ពុជា-ថៃ ហើយបានជាន់មីន បណ្តាលឲ្យដាច់ជេីងទាំងសងខាងនិងមានសភាពធ្ងន់ធ្ងរផងដែរ។បើតាមប្រសាសន៍លោក អនុសេនីយ៍ឯក ប៉ាក់ សារ៉ាត់ មេប៉ូស្តិ៍សិលាខ្មែរនៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានប្រាប់គេហទំព័រប្រម៉ាញ់ជាយដែន យើង ឲ្យដឹងថា ជនរងគ្រោះ មានទីលំនៅក្នុងភូមិជោគជ័យ ហៅ (ភូមិណងចាន់) ឋិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ លោកមេប៉ុស្តីបន្តថា ជនរងគ្រោះបានលួចចូលទៅតំបន់ ស ដែលជាតំបន់ដែលសំបូរទៅដោយមីន ដើម្បីលួចដាក់អន្ទាក់សត្វព្រៃ ហើយបានជាន់មីនបណ្តាលឲ្យដាច់ជើងទាំងសងខាង ព្រមទាំងមានរងរបួសយ៉ាងធ្ងន់ធ្ងរផង។ លោកបានបន្តទៀតថា ក្រោយកើតហេតុកម្លាំងរបស់លោកបានសហការគ្នាជាមួយយោធាការពារព្រំដែនលេខ៥០៣ ក្នុងភូមិទំនប់ដាប់ ព្រមទាំងប្រជាពលរដ្ឋ បានចូលទៅក្នុងតំបន់កើតហេតុដើម្បីទៅជួយសង្រ្គោះជនរងគ្រោះយកទៅមន្ទីរពេទ្យបង្អែកដីថ្មី ក្រុងប៉ោយប៉ែត ៕លោកមេប៉ុស្តិ៍បានបន្តទៀតថាដោយសារជនរងគ្រោះរបួសធ្ងន់ធ្ងរពេកមិនដឹងថារស់ឬស្លាប់លោកមិនទាន់ដឹងនោះទេ។ដោយ៖ លោក មុត ចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *