​រថយន្តធុនធំនិងរថយន្ត ដឹកឥដ្ឋបុកគ្នាលាន់ ដូចរន្ទះនៅកន្លែង ជញ្ជើងធ្វើឲ្យមនុស្ស ស្លាប់១នាក់និង របួសធ្ងន់២នាក់

(ខេត្តបន្ទាយមានជ័យ)៖ រថយន្តដឹកទំនិញធុនធំ និងរថយន្តដឹកឥដ្ឋបុក គ្នាលាន់ដូចរន្ទះនៅ កន្លែងមុខជញ្ជើងថ្លឹង រថយន្តធ្វើឲ្យមនុស្ស ស្លាប់១នាក់និង របួសធ្ងន់២នាក់ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង៦និង ១៥នាទីព្រឹកថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២០ នៅចំណុចស្ថានីយថ្លឹង រថយន្តកូនដំរី ស្ថិតក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នគរបាលចរាចរណ៍ ក្រុងប៉ោយប៉ែត បានឲ្យដឹងថាជនរងគ្រោះ អ្នកបើករថយន្តកូរ៉េ កែច្នៃដឹកឥដ្ឋ ស្លាប់នៅកន្លែង មានឈ្មោះផៃ ភេទប្រុស អាយុប្រហែល ជិត៣៩ឆ្នាំ និងអ្នករួមដំណើរ ចំនួន២នាក់រងរបួសធ្ងន់ មានឈ្មោះ ឈ្មោះ ឡម អៀង ភេទស្រី អាយុ៣០ឆ្នាំ និងឈ្មោះ ប្រុស អាយុ៣១ឆ្នាំ ភេទប្រុស    អ្នកទាំង៣នាក់ខាងលើ រស់នៅ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

នគរបាលបានបញ្ជាក់ ឲ្យដឹងទៀតថាតាមការ ស្រាវជ្រាវ នៅមុនពេលើតហេតុ រថយន្តកូរ៉េកែច្នៃដឹក ឥដ្ឋពេញបានបើក ពីខាងកើតទៅលិច ពេលបើកដល់កន្លែង កើតហេតុចំណុច ស្ថានីយថ្លឹងរថយន្ត កូនដំរីរថយន្តធុនធំ ម៉ាកហីយ៉ានដាយ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 3D-3939 បើកចេញពីស្ថានីយ៏ ថ្លឹងរថយន្តរួចបានបត់ ទៅលិចមិនបាន មើលឆ្វេងស្តាំ បណ្តាលឲ្យបើកទៅ បុកថយន្តកូរ៉េច្នៃដឹក ឥដ្ឋបុកពេញទំហឹង បណ្តាលឲ្យបើកដឹក ឥដ្ឋស្លាប់ហើយអ្នករួម ដំណើររបួសធ្ងន់ចំណែកអ្នកបើករថយន្តធុនធំក្រោយពីបង្កហេតុ បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ ។

លោកបានបន្តទៀត ថាជនរងគ្រោះរបួស ធ្ងន់ទាំង២នាក់ ត្រូវបានកម្លាំងនគរបាល ហៅរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ដឹកយកទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យ។ គ្រោះថ្នាក់នេះមូល ហេតុបង្កគ្រោះថ្នាក់នេះ បណ្តាលមកពីរថយន្ត ធុនធំក្រោយពីធ្វើការថ្លឹង រួចហើយបើកចេញ ពីស្ថានីយ៍ថ្លឹងបត់ ប្តូរទិសមិនគោរព សិទ្ធអាទិភាព ចំណែរថយន្តកូរ៉េ ដឹកឥដ្ឋបើកលឿនពេល ជួបហេតុការណ៍ ស្លន់បាត់ស្មារតីមិន បានជាន់ហ្រ្វាំង។

ក្រោយពីកើតហេតុ ហើយថយន្តខូចធ្ងន់ ទាំង២គ្រឿង ត្រូវបាននគរបាល នាំយកមករក្សាទុក នៅអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដើម្បី រងចាំធ្វើការដោះស្រាយ តាមនិតិវិធីច្បាប់នៅពេល ក្រោយចំណែកសពបងប្អូន យកទៅធ្វើបុណ្យ តាមប្រពៃណគ៕ ៨៩

You might like

Leave a Reply

Your email address will not be published. Required fields are marked *