ក្នុង១ថ្ងៃកម្លាំង នគរបាល ក្រុងប៉ោយប៉ែត បង្រ្កាបអ្នកជក់និង លក់ថ្នាំញៀនជួញបាន ចំនួន៨នាក់ក្នុង នោះជនជាតិ ជប៉ុន១នាក់

(ខេត្តបន្ទាយមានជ័យ)៖ ក្នុង១ថ្ងៃកម្លាំងនគរបាល ក្រុងប៉ោយប៉ែតចុះ បង្រ្កាបបានអ្នកជក់និង លក់ថ្នាំ ញៀនបានចំនួន៨នាក់ ក្នុងនោះមានជនជាតិ ជប៉ុន១នាក់ដោយ ឡែកពីគ្នាក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៨ខែ មិថុនាឆ្នាំ២០២០ ។

នគរបាលក្រុង ប៉ោយប៉ែត បានឲ្យដឹងថា នៅវេលាម៉ោង២ រសៀលថ្ងៃទី១៨ខែមិថុនាឆ្នាំ ២០២០ ក្រោយពី ទទួលព័ត៌មានថាមាន ជនសង្ស័យម្នាក់កំពុង លួចលក់ថ្នាំញៀន ដោយបានបញ្ជាផ្ទាល់ របស់លោកឧត្តម សេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ នគរបាល១ក្រុមបាន ចុះធ្វើ ការស្រាវជ្រាវចាប់ឃាត់ ខ្លួនសង្ស័យបានម្នាក់ កំពុងលក់ថ្នាំញៀនខុស ច្បាប់នៅចំណុចបន្ទប់ ជួលលេខ២៦ ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាជនជាតិជប៉ុន មានឈ្មោះ មុតសូអុ គុណនីកាតា ភេទប្រុស អាយុ៥៦ឆ្នាំ  កាន់លិខិតឆ្លងដែន ថតចំឡងលេខ TE6995694 សមត្ថកិច្ចបានធ្វើការ ដកហូតបានវត្ថុតាងមាន ម្សៅក្រាមសថ្លា១កូន ថង់តូច ថ្នាំគ្រាប់ពណ៌ក្រហម១ គ្រាប់ដាក់ក្នុងកូន ថង់ជាមួយម្សៅ ក្រាមសថ្លា១កូនដុំតូច ដបកែឆ្នៃសម្រាប់ ជក់គ្រឿងញៀន១ ដែកកេះ១ បំពង់ចូក២ ទូរស័ព្ទដៃ២គ្រឿង កាតធនាគារ១ កាតDream  Rewards GOLD មួយសន្លឹក គ្រាប់កាំភ្លើង ខ្លីចំនួន១៦គ្រាប់  ដំបងឈើ១ វិទ្យុទាក់ទងចំនួន២។

លុះនៅវេលា ម៉ោង៣រសៀល  មាន​ប្រជាពលរដ្ឋ​ រស់នៅក្នុងភូមិ ប្រជាធម្មកើត​បាន ផ្តល់ព័ត៌មានថាមាន ក្មេងមួយក្រុម កំពុង​តែ​ជក់​ថ្នាំ​ញៀន​ នៅ​ មណ្ឌល​៧​ ភូមិ​ប្រជាធម្មកើត​ សង្កាត់​ផ្សារ​កណ្ដាល ​ក្រោយ​ពី​ទទួល ​ព័ត៌មានភ្លាម​​ កម្លាំងប៉ុស្តិ៍រដ្ឋ ផ្សារកណ្តាល បានចុះទៅដល់ ចំណុចកើតហេតុ បាន​ឃើញ​មនុស្ស មួយក្រុមមានគ្នា៤ នាក់​ កំពុងនាំគ្នាលួចជក់ ថ្នាំញៀននិងធ្វើការ ឃាត់ខ្លួនភ្លាមៗ។

នគរបាលបានបញ្ជាក់ ឲ្យដឹងទៀតថាជនសង្ស័ង ទាំង៤នាក់១ឈ្មោះ​ ឡាច​ ផល្លី​ ភេទ​ ប្រុស​ អាយុ​ ៤១​ ឆ្នាំ​ រស់នៅភូមិ​ ប្រជាធម្មកើត​ សង្កាត់​ ផ្ផ្សារកណ្ដាលចម្លើយ សារភាពធ្លាប់ជួញដូរ គ្រឿងញៀន ២ឈ្មោះ​ ឈួត​ ភីរុន​ ភេទ​ ប្រុស​ អាយុ​ ៣៤​ ឆ្នំា​រស់នៅ ភូមិ​ សំរោង​ ឃុំ​ ​ ឫស្សី​ក្រោក​ ស្រុក​ មង្គលបូរី​ ខេត្ត​ បន្ទាយមានជ័យ​៣ឈ្មោះ​ ជឿន​ លីហេង​ ភេទ​ ប្រុស​ អាយុ​ ២៥​ ឆ្នាំ​រស់នៅ ប្រជាធម្មកើត​ ៤ឈ្មោះជឿន ម៉េងសឺ ភេទប្រុស អាយុ១៨ឆ្នាំរស់នៅ ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ចម្លើយសារភាពគឺធ្លាប់ជួញ ដូរគ្រឿងញៀន នគរបាលបាន បញ្ជាក់ទៀតថាក្រោយ ពីធ្វើការសាកសួច ម្លើយជនទាំង៤នាក់ រួចមកកម្លាំង​​នគរបាល ​​​ប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល បានបន្តចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ ទៀតមាន១ឈ្មោះ សួង ចេក ភេទប្រុសអាយុ ៣៨ឆ្នាំ នៅភូមិប្រជាធម្មលិច ២ឈ្មោះ ថន សិទ្ទ ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិប្រជាធម្មលិច ៣ឈ្មោះ ឆ្មើវ៉ាញ ស្រីនិច ភេទស្រីអាយុ២១ឆ្នាំ នៅភូមិមិត្តភាព ការបង្រ្កាបនេះសមត្ថកិច្ច ដកហូតបានវត្ថុតាង ថ្នាំ​ញៀន​មួយ​កូន​ថង់​តូច​និង​ សម្ភារៈកែឆ្នៃ​សំរ៉ាប់​ ប្រើប្រាស់​គ្រឿង​ញៀន ​មួយ​ចំនួន​ដូចជា ​ដប​ទឹក​សុទ្ធ​ ដែក​កេះ​ ទុយោ​បឺត​ នឹង​សំបក​ថង់​ ច្រក​គ្រឿង​ញៀន ​មួយ​ចំនួន​ ដាវ២ដើម។

ជនសង្ស័យទាំង ៨នាក់និង ជនជាតិជប៉ុនម្នាក់ ​និងវត្ថុតាងត្រូវបាន កម្លាំងនគរបាលជំនាញ ផ្នែកប្រឆាំងគ្រឿងញៀន បានរៀបចំសំណុំ រឿងបញ្ជូនទៅស្នងការ ដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត តាមនិតិវិធី ច្បាប់ហើយបន្ត និតិវិធីបញ្ជូនទៅតុលាកា ភ្លាមផងដែរ៕៨៩

You might like

Leave a Reply

Your email address will not be published. Required fields are marked *