សមត្ថកិច្ច​ថៃចាប់ ខ្លួនជនល្មើសធន ធានធម្មជាតិខ្លួន ដែលរកស៊ីឈើគ្រញូង ជាមួយឈ្មួញខ្មែរ

(ខេត្តបន្ទាយមានជ័យ)៖ សមត្ថកិច្ច​ថៃបានចាប់ ខ្លួនជនល្មើសធនធាន ធម្មជាតិខ្លួនដែល រកស៊ីឈើគ្រញូង ជាមួយឈ្មួញខ្មែរ នៅព្រឹក ថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ ២០២០ នៅក្នុងព្រៃជាប់ព្រំដែន ថៃ ខ្មែរ។

សមត្ថកិច្ចថៃបានប្រាប់ ឲ្យដឹងថាជនសង្ស័យ មានឈ្មោះ សោមផន សូណុងប៊ូ ភេទប្រុសអាយុ ៤២ ឆ្នាំផ្ទះលេខ ៣១ ភូមិលេខ ២១ ឃុំសាវ៉ាវ៉ារង ស្រុកមឿងខេត្ត ស្រះកែវពេលគេបាន នាំយកឈើគ្រញូង យកមកកែច្នៃនិង យកទៅលាក់ទុកក្នុងផ្ទះ ដើម្បីត្រៀមលក់ទៅ ឲ្យឈ្នួញខ្មែរនៅព្រំដែន ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចជំនាញ ធនធានធម្មជាតិនិង តម្រួតថៃបានធ្វើ កំណត់ហេតុចោទចំនួន ៤ នៃបទល្មើសក្រោមមាត្រា ៤៨ នៃច្បាប់ព្រៃឈើឆ្នាំ ១៩៤១ របស់ថៃនៅក្នុង តំបន់គ្រប់គ្រងកែច្នៃ ឈើដូចជាមិនត្រូវទុកដុំ ឈើលើសពី ០,២០ ម៉ែត្រគូបឡើយ ។

សមត្ថកិច្ចចាប់ខ្លួន នឹងរឹបអូសវត្ថុតាង ជនល្មើសយកទៅស្ថានីយ៍ខ្លួនដើម្បីចាត់ ការបន្តតាមនិតិវិធី ។សូមបញ្ជាក់ថា បទល្មើសធនធាន ធម្មជាតិឈើប្រណីត សព្វថ្ងៃនេះមានការរកស៊ី ជាមួយឈ្មួញខ្មែរនិង វៀតណាមប៉ុណ្ណោះ ហើយទំនិញទាំង នោះត្រូវដឹកជញ្ជូនឆ្លង កាត់ប្រទេសកម្ពុជានិង វៀតណាមតាមផ្លូវ គោកនិងផ្លូវទឹក ហើយចុងក្រោយដឹក ទៅកានប្រទេស ចិនដីគោកតែម្តង ៕គង្គា

You might like

Leave a Reply

Your email address will not be published. Required fields are marked *