រថយន្តបែកកង់រេចង្កូតបុកដើមឈើ ស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល២នាក់នៅស្រុកសំឡូត

ខេត្តបាត់ដំបង៖  រថយន្តបែកកង់រ៉េបុកដើមឈើ ស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល២នាក់ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២០ នៅចំណុចភូមិតាន ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។

សតម្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តឡង់គ្រីស័រពណ៌ស្លែមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2H – 4239 បើកបរក្នុងទិសដៅពីកើតទៅលិចល្បឿនលឿន លុះមកដល់កន្លែង កើតហេតុ ស្រាប់តែបែកកង់មុខរេចង្កូតមកខាងស្ដាំទៅបុកដើមចាមរី ពេញទំហឹងបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់និងស្រាល។

សមត្ថកិច្ចបញ្ជាក់ថា អ្នកបើកបរឈ្មោះ ចន សុហិន ភេទប្រុស អាយុ៣២ឆ្នាំ (រងរបួសស្រាល) អ្នករួមដំណើរដែលបាត់បង់ជីវិត១. ឈ្មោះ ហួន ធី ភេទស្រី អាយុ៦១ឆ្នាំ (ស្លាប់) និងទី២.ឈ្មោះចន ចាន់រ៉ា ភេទប្រុស អាយុ២២ឆ្នាំ (រងរបួសបាក់ជើងស្ដាំ) អ្នកទាំងបីខាងលើរស់នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង៕(សឿន វ៉ាន់ម៉ាន់លី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *