តែងតាំងផ្លាស់ប្តូរមុខងារ នាយទាហាន នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១

បន្ទាយមានជ័យ៖ ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្តីទី យោធភូមិភាគទី៥ អញ្ជើញជាអធិបតីភាព ពិធីប្រកាសផ្លាស់ប្តូរនាយទាហាន នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ អញ្ជើញចូលរួមមាន លោកមេបញ្ជការរង នាយសេនាធិការង នាយការិយាល័យយោធភូមិភាគទី៥ មេបញ្ជាការ មេបញ្ជាការរងទិសទី១បន្ទាយមានជ័យ មេបញ្ជការ កងការពរព្រំដែនលេខ៥០៣ តំបន់អភិវឌ្ឍន៍ តំបន់ប្រិតិបិត្តការសឹករងខេត្ត លោកអភិបាលស្រុក អជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំ នាយ-ពលទាហាន សរុបចំនួន ១៦២នាក់។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរតួនាទី ភារកិច្ចគឺគ្មានការសូកប៉ាន់ដាច់ខាត ត្រូវជ្រើសរើសដោយសមត្ថភាពពិតប្រាកដ និងសូមបន្តរួមគ្នា ការពារជម្ងឺឆ្លងកូវីដ១៩ ផ្សព្វផ្សាយច្បាប់ចរាចរ្លូវគោកថ្មី សេចក្តីណែនាំលេខ០០៣ របស់ក្រសួងការពារជាតិ និងគ្រឿងញៀនខុសច្បាប់៕ (សឿន វ៉ាន់ម៉ាន់លី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *