ជិៈ Zoomer X មកឆក់ទូរសព្ទដៃអ្នកជិៈកង់ត្រូវ ប្រជាពលរដ្ឋចាប់វាយទ្រោមខ្លួន

ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២០  នៅចំណុចផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះជឿន ហុង ភេទប្រុស ជនជាតិខ្មែរ អាយុ១៨ឆ្នាំ រស់នៅម្តុំ ផ្លូវវេងស្រេងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុជនសង្ស័យបានជិះម៉ូតូម៉ាកHonDa. ZooMer Xពណ៌ក្រហមស ឆ្នាំ2019 មានស្លាកលេខតាកែវ 1R-7123 ធ្វើសកម្មភាពឆក់ទូរស័ព្ទពីយុវតីរងគ្រោះឈ្មោះ ណាង ស្រីពៅ ភេទស្រីអាយុ១៩ឆ្នាំរស់ភូមិកើតហេតុខាងលើកំពុងតែជិះកង់ទិសដៅពីចោមចៅឆ្ពោះស្ទឹងមានជ័យមកដល់ចំណុចកើតហេតុមានបុរសម្នាក់បានជិះម៉ូតូធ្វើសកម្មភាពឆក់បង្កឲ្យមានការភ្ញាក់ផ្អើលភ្លាមៗត្រូវបានប្រជាពលរដ្ឋនាំគ្នាចាប់បាន។

បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងត្រូវបានកម្លាំងប៉ុស្តិ៍ចោមចៅទី១ធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនបន្តដើម្បីចាត់ការតាមនិតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *