សមត្ថកិច្ចថៃ ឃាត់ខ្លួនពលករខ្មែរ១៤នាក់ រួមទាំងមេខ្យល់ លួចឆ្លងដែនខុសច្បាប់

ប្រទេសថៃ៖ សមត្ថកិច្ចអន្តោប្រវេសន៍ខេត្តស្រះកែវ សហការជាមួយសមត្ថកិច្ចអន្តោប្រវេសន៍កណ្ដាល ចូលចាប់ខ្លួនក្រុមមេខ្យល់ជួញដូរមនុស្ស នឹងពលករខ្មែរចំនួន១៤នាក់ ដែលលបលួចចូលប្រទេសថៃដើម្បីរកការងារធ្វើ ដោយជួបរត់មកដល់ស្រុក វឌ្ឍនាណៈខន ខេត្តស្រះកែវ។ នេះយោងតាមការចុះផ្សាយរបស់គេហទំពរ័ក្នុងស្រុក ថៃ(สระแก็ว -77 เด้ด)។

កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ អ្នកសារព័ត៍មានរាយការណ៍ថា សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ ខេត្តស្រះកែវ ក្រោមការបញ្ជារផ្ទាល់ របស់លោមវរសេនីយ៍ឯក អាធីត យ៉ាកែវ ប្រធានការិយាល័យអន្តោប្រវេសន៍ខេត្តស្រះកែវ ,លោកវរសេនីយ៍ទោ សារ៉ូត ទិរៈកិច្ចផានិជ្ជ អនុប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ខេត្តស្រះកែវ បានបញ្ជារកម្លាំងក្រុមស្រាវជ្រាវ ស៊ើបអង្កេត ក្រុមប្រតិបត្តិការទី២ ដោយសហការជាមួយនគរបាល ណង ម៉ាកហ្វាយ ចូលទៅចាប់ខ្លួនឈ្មោះ សរញ្ញញូ ស្រួងថូ អាយុ៣៣ឆ្នាំ ជនជាតិថៃ ព្រមទាំងរថយន្តប៊ិកអាប់ នីសាន់ ពណ៌ខ្មៅ ពាក់ស្លាកលេខ2ฒล-43 77 ក្រុងថេប មហាមហាណៈខន ជារថយន្តមានដំបូល នៅបរិវេណផ្លូវ3395 វឌ្ឍនា ណៈខន -តាបព្រះយ៉ា ឃុំ ឆងកុម ស្រុក វឌ្ឍនាណៈខន ខេត្តស្រះកែវ។ ក្នុងរថយន្តផ្ទុកពលករខ្មែរពេញ ទើបចោទពីបទ លាក់លៀម ដើម្បីឲ្យជនបរទេសដែលចូលប្រទេសដោយខុសច្បាប់នោះ រួចផុតពីការចាប់ឃុំខ្លួន។

សូមជំរាបថា សមត្ថកិច្ចអាចចាប់ឃុំខ្លួនឈ្មោះ កែវ សាម៉ាត អាយុ៥០ ជនជាតិខ្មែរ រួមទាំងពលរដ្ឋខ្មែរសរុបទាំងអស់១៤នាក់ ស្រី១នាក់ ដោយពួកគេទទួលសារភាពថា ចង់ចូលទៅធ្វើការនៅប្រទេសថៃ តែនៅមិនទាន់បើកព្រំដែន ទើបនាំគ្នាលបលួចចូលមកប្រទេសថៃ ហើយថា ជួលឲ្យឈ្មោះសរញ្ញញូ បើករថយន្តដឹកទៅគោលដៅ ទើបសមត្ថកិច្ចដាក់បទចោទដល់ពលរដ្ឋខ្មែរទាំងអស់នោះថា  ជាជនជាតិបរទេសធ្វើដំណើរចូល នឹងស្នាក់នៅប្រទេសថៃដោយមិនមានលិខិតអនុញ្ញាតិ។

បន្ទាប់ពីសមត្ថកិច្ចថតរូប នឹងធ្វើកំណត់ហេតុរួចរាល់ ក៏បាននាំពលករខ្មែរព្រមទាំងមេខ្យល់ បញ្ជូនទៅផ្នែកជំនាញសួរនាំ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់បន្ត។ ពាក់ពន្ធ័រឿងពលករខ្មែរឆ្លងដែនចូលទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ ហើយត្រូវបានសមត្ថកិច្ចថៃ ចាប់បានស្ទើរៀងរាល់ថ្ងៃ ដោយក្នុងនោះពួកគេ(ពលករខ្មែរ)ភាគច្រើនត្រូវមេខ្យល់លួចនាំចូលតាមច្រករបៀង តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្ត ចាប់ពីឃុំអូរ បីជាន់ក្នុងស្រុកអូរជ្រៅ នឹងបឹងត្រកួន ក្នុងទឹកដីស្រុកថ្មពួក ដោយមានឃុបឃិតគ្នារវាងមេខ្យល់ ជាមួយសមត្ថកិច្ចការពារព្រំដែនរបស់កម្ពុជា បើកដៃឲ្យនាំពលករខុសច្បាប់ចូលប្រទេសថៃ ស្ទើរៀងរាល់ថ្ងៃ ហើយសមត្ថកិច្ចរបស់ថៃ ក៏ចាប់ពលករខ្មែរបានស្ទើរាល់ថ្ងៃផងដែរ៕(សឿន វ៉ាន់ម៉ាន់លី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *