អាជ្ញាធរក្រុងប៉ោយប៉ែត មិនមានវិធានការរៀបចំសណ្តាប់ធ្នាប់លើអាជីវកម្មដាក់លក់លើផ្លូវសាធារណៈ

បន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែត គួរមានវិធានការរៀបចំសណ្តាប់ធ្នាប់លើអាជីវកម្មដែលយកផ្លូវដាក់លក់បន្លែ ត្រី សាច់ ផ្លែឈើ និងទំនិញផ្សេងៗ លើផ្លូវសាធារណៈ ខណៈដែលធ្វើបានតែមួយថ្ងៃ ឬពីរថ្ងៃឈប់ធ្វើ ហើយមិនមានប្រសិទ្ធភាព។

កំណត់ផ្លូវបេតុងដែលជាផ្លូវហ្សូអា តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅភូមិផ្សេងៗនៅក្នុងក្រុងប៉ោយប៉ែត សំរាប់ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ និងជាផ្លូវបេតុងកសាងឡើងដោយមានការចូលរួមថវិកាពីប្រជាពលរដ្ឋ នៅខាងកើតផ្សារត្រីក្រុងប៉ោយប៉ែត ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានរទេះកង់បី លក់ត្រី សាច់ បន្លែ ផ្លែឈើ និងទំនិញផ្សេងៗ បង្កភាពរញ៉េរញ៉ៃ បណ្តាលឲ្យផ្លូវកកស្ទះជារៀងរាល់ថ្ងៃ ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ មិនគួរអាជ្ញាធរមើលរំលងឡើយ។

ប្រជាពលរដ្ឋបានឲ្យដឹងថា កន្លងមកផ្លូវមួយនេះ គឺពិបាកធ្វើដំណើរខ្លាំងណាស់ ដោយមានភក់ជ្រាំក្រឡុកធំៗ តែដល់ពេលផ្លូវស្អាតចាក់បេតុងឲ្យប្រជាពលរដ្ឋប្រើប្រាស់ហើយ បែជាបង្កភាពរញ៉េរញ៉ៃធ្វើឲ្យកកស្ទះពេញផ្លូវធ្វើដំណើរទម្រាំតែឆ្លងផុតម្តងៗគឺលំបាក។

ប្រជាពលរដ្ឋបន្តថា កន្លងមកអាជ្ញាធររួមទាំងសមត្ថកិច្ចឃើញចុះរៀបចំដែរ តែធ្វើបានតែមួយថ្ងៃឬពីរថ្ងៃ ក៏ឈប់ធ្វើ មិនមានវិធានការទប់ស្កាត់ឲ្យបានត្រឹមត្រូវ នៅតែបណ្តែតបណ្តោយឲ្យមានភាពរញ៉េរញ៉ៃកើតមានដដែល ម្យ៉ាងវិញទៀត ទាំងអាជីវករ និងអ្នកទិញ គឺមិនបានធ្វើអនាម័យ ឬរក្សាគម្លាតសង្គម ការពារការរីករាលដាលនៃជំងឺកូវីដ១៩ តាមការណែនាំរបស់អាជ្ញាធរ និងក្រសួងសុខាភិបាលឡើយ។

ពាក់ព័ន្ធនិងបញ្ហានេះ លោក ញ៉ាន អ៊ុយអៀង អធិការរងទទួលការងាររៀបចំសណ្តាប់ធ្នាប់ក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី១៦ ខែមិថុនា កាលពីម្សិលមិញនេះថា លោកនិងដឹកនាំកម្លាំងចុះទៅរៀបចំផ្ទាល់ក្នុងពេលឆាប់ៗនេះតែម្តង៕(សឿន វ៉ាន់ម៉ាន់លី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *