បុរសម្នាក់ដេកស្លាប់ នៅកណ្តាលវាល ស្រែក្បែរដំបូកសង្ស័យ ពស់ចឹកពេលដែល ទៅឆ្លុះសត្វបាត់មួយយប់

(ខេត្តបន្ទាយមានជ័យ)៖ ប្រពន្ធបានប្រទះឃើញ ប្តីដេកស្លាប់នៅកណ្តាល វាលស្រែក្បែរដំបូក ក្រោយពេលដែល បុរសនោះបានចេញ ពីផ្ទះទៅឆ្លុះសត្វ បាត់មួយយប់។

ប្រពន្ធប្រះឃើញ សពប្តីនៅវេលាម៉ោង ២រសៀល ថ្ងៃទី១៦ខែមិថុន​នា ឆ្នាំ២០២០ សង្ស័យពស់ចឹក នៅកណ្តាលវាល ស្រែក្បែរដំបូក ចំណុចគ្រិះតាគ្រាំង ខាងត្បូងចម្ងាយ ៦គីឡូម៉ែត្រ ពីភូមិកណ្តោល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯកសៅ សារឿន អធិការនគរ បាលស្រុកថ្មពួក បានឲ្យដឹងថាជន រងគ្រោះឈ្មោះ ខ្វឿ ខ្វឿង ភេទប្រុស អាយុ២៥ ឆ្នាំ រស់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សៅសារឿន បានបញ្ជាក់ថាតាម ការអះអាងពីក្រុមគ្រួសារ បានឲ្យដឹងថាមុនពេល កើតហេតុ បុរសរងគ្រោះ បានចេញពីផ្ទះទៅ ឆ្លុះសត្វបាត់១យប់ មិនឃើញមកផ្ទះ ទើបក្រុមគ្រួសារតាម រកហើយប្រទះឃើញ សពដេកស្លាប់កណ្តាល វាលស្រែរក្បែដំបូក។

លោកអធិការបាន បញ្ជាក់ថាក្រោយពី ទទួលបានព័ត៌មាន កម្លាំងនគរបាលមូលដ្ឋាន បានសហការណ៍ ជាមួយគ្រួរពេទ្យ  ធ្វើការពិនិត្យសពដល់ កន្លែងកើតហេតុបាន ឃើញមានស្នាមចង្កូម សត្វពស់ចឹកនៅ លើស្មាខាងឆ្វេងសព ក្រៅពីនោះពុំឃើញមាន ស្លាកស្នាមអ្វីពាក់ព័ន្ធ និងករណីមនុស្ស ឃាតនោះទេ ហើយ បានធ្វើការសន្និដ្ឋាន ថាសពប្រហែលពស់ចឹក។

ក្រោយពីនិត្យរួចរាល់ ហើយសពត្រូវបាន ប្រគល់ជូនក្រុមគ្រួសារ យកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ៕៨៩

You might like

Leave a Reply

Your email address will not be published. Required fields are marked *