ប្រទះឃើញពលករខ្មែរ ម្នាក់ដេកស្លាប់ ក្នុងអង្រឹង នាខេត្តឈុនបុរី មិនទាន់ដឹងមូលហេតុ

(ប្រទេសថៃ)៖ បុរសម្នាក់ដែលជា ពលករខ្មែរបម្រើការ ងារនៅក្នុងប្រទេសថៃ ត្រូវបានគេប្រទះឃើញ ដេកស្លាប់នៅក្នុង អង្រឹងខាងមុខរោង ស្នាក់នៅដោយរហូត មកទល់នឹងពេលនេះ គឺមិនទាន់មានប្រភព ណាមួយ អះអាងអោយដឹង ពីមូលហេតុនៃការ ស្លាប់នៅឡើយនិង ត្រូវបានសមត្ថកិច្ច ថៃបញ្ជូនទៅកាន់ មន្ទីរពេទ្យដើម្បីធ្វើ កោសល្យវិច្ច័យហើយ។

គួរបញ្ជាក់ថាយោងតាម ការបង្ហោះរបស់គេហ ទំព័រពុទ្ធិសមាគម ភៀវយៀង សិរីរ៉ាឆាបាន លើកឡើងថានៅ វេលាម៉ោង៨និង១០នាទី ព្រឹកថ្ងៃទី១៥ខែ មិថុនាឆ្នាំ ២០២០មានសេចក្តី រាយការណ៍មួយដែល បានប្រាប់ថាមានការ ប្រទះឃើញមនុស្សដេក ស្លាប់ដោយមិនទាន់ ដឹងមូលហេតុនៅឡើយ នៅក្នុងបរិវេណ តំបន់យ៉ែកខ្នាន់៥ ដែលជាកន្លែងសម្រាក របស់កម្មករកសាង ស្ថិតក្នុងឃុំ បវិនស្រុកសិរីរ៉ាឆា ខេត្តឈុនបុរី ប្រទេសថៃ។

បន្ទាប់ពីបានចុះទៅពិនិត្យ មើលគឺកម្លាំងជំនាញ បានអះអាងថាជន រងគ្រោះគឺជាមនុស្ស ប្រុសវ័យប្រមាណ៤១ ឆ្នាំជាពលករខ្មែរ ដែលចូលទៅបម្រើ ការងារនៅក្នុងតំបន់ខាងលើ។ ចំណែកឯមូលហេតុ នៃការស្លាប់នេះនៅ មិនទន់មានប្រភព ណាមួយលើកយក មកបញ្ជាក់ប្រាប់ឬ ក៏មានការសង្ស័យយ៉ាង ណានោះឡើយ ។

បច្ចុប្បន្នក្រោយពី បានពិនិត្យនៅកន្លែង កើតហេតុរួចមក អង្គភាពជំនាញ បានបញ្ជូនសព ទៅកាន់មន្ទីរ ពេទ្យឡែមច្បាំង ដើម្បីធ្វើកោសល្យវិច្ច័យ ទៅតាមជំនាញក្នុង ការស្រាវជ្រាវអោយ ដឹងពីមូលហេតុទើប រៀបចំបញ្ជូនសពទៅ កាន់ស្រុកកំណើត នៅឯកម្ពុជាវិញ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *