ក្មេងស្ទាវ២ក្រុម កាប់និងបាញ់ប្រហារគ្នាបណ្តាលឲ្យស្លាប់ម្នាក់ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ ក្មេងស្ទាវ២ក្រុម កាប់និងបាញ់ប្រហារគ្នាបណ្តាលឲ្យស្លាប់ម្នាក់ នៅក្រុងប៉ោយប៉ែត ដែលហេតុការក្មេងស្ទាវ២ក្រុមដែលបានបាញ់ប្រហារ និងកាប់គ្នានេះ បានកើតឡើងនៅវេលាម៉ោង ០១ និង២០នាទីរំលងអាធាត្រ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ នៅចំណុចម្ដុំស្ទង់តាងួនផ្លូវបេតុងស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្ម បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន ០២ក្រុម មានគ្នីគ្នាប្រហែល១០នាក់ ជិៈម៉ូតូចំនួន ០៤គ្រឿង បានធ្វើសកម្មភាពជិៈម៉ូតូដេញកាប់គ្នាតាមដងផ្លូវ និងបានប្រើកាំភ្លើង បាញ់ទៅលើជនរងគ្រោះឈ្មោះ ហៀង សុគន្ធធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅមណ្ឌល៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតបណ្ដាលឲ្យស្លាប់ ដោយមានស្នាមរបួសដោយគ្រាប់កាំភ្លើង បាញ់ចំពោះ ០៤គ្រាប់ (បាញ់ធ្លាយពោះពីខាងឆ្វេងទៅខាងស្ដាំ០១គ្រាប់ បាញ់ចំដៃខាងស្ដាំ ០១គ្រាប់, បាញ់ចំកាំភួនជើងខាងឆ្វេង ០១គ្រាប់ និងបាញ់ចំកាំភួនជើងខាងស្ដាំ ០១គ្រាប់។

ក្រោយធ្វើសកម្មភាពហើយជនសង្ស័យទាំង ០២ក្រុមបានរត់គេចខ្លួន ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត(ដីថ្មី) ហើយស្លាប់នៅមន្ទីរពេទ្យ។ ហើយពេលនេៈឱពុកម្តាយជនរងគ្រោៈយកសាកសពយកទៅធ្ធើបុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *