នគរបាលស្រុកសំពៅលូនចាប់ខ្លួនអ្នកប្រើប្រាស់និងរក្សាទុកគ្រឿងញៀនបីនាក់

បាត់ដំបង​៖ នគរបាលស្រុកសំពៅលូនចាប់ខ្លួនអ្នកប្រើប្រាស់និងរក្សាទុកគ្រឿងញៀនបីនាក់ នៅម៉ោង១៦និង២០នាទីថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២០ នៅចំណុចភូមិពោធិ៍ជ្រៃ  ឃុំសិរីមានជ័យ ស្រុកសំពៅលូន។

នគរបាលស្រុកសំពៅលូនបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់មានឈ្មោះ ១.ឈ្មោះ គង់ វុទ្ធី (ធី) ភេទប្រុស អាយុ ៣៦ ឆ្នាំ, ២.ឈ្មោះ ប៊ុន ម៉ាលីស ភេទប្រុស អាយុ ៣០ ឆ្នាំ និងទី៣.ឈ្មោះ  ង៉ូវ សា ភេទប្រុស អាយុ ២៦ឆ្នាំ ជនសង្ស័យទាំងបីមកពីឃុំខុសគ្នា នៃស្រុកសំពៅលូន ខេត្តបាត់ដំបង។

សតម្ថកិច្ចដដែលបានឲ្យទៀតថា វត្ថុតាងដែលរកឃើញនិងជនសង្ស័យទាំងបីនាក់នេះ មាន៖ ថ្នាំញៀនម៉ាទឹកកកចំនួន ៥ថង់, ថ្នាំគ្រាប់យ៉ាម៉ាចំនួន ៣៧៨គ្រាប់, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១ និងម៉ូតូចំនួន១គ្រឿង។

ជនសង្ស័យទាំងបីនាក់ និងវត្ថុតាង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនកំពុងកសាងសំណុំរឿង បញ្ជូនបន្ត ចាត់ការតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *