កម្លាំងសមត្ថកិច្ច ឃាត់ខ្លួន ជនសង្ស័យ ២នាក់ ពាក់ពន្ធ ករណីជួញដូរគ្រឿងញៀន

(ខេត្តកណ្តាល)៖ កម្លាំងផ្នែកជំនាញ បានចុះល្បាត ពេលយប់ បានឃាត់ខ្លួនជន សង្ស័យចំនួន ២នាក់ ដែលជា មុខសញា ជួញដូរគ្រឿងញៀន យ៉ាងសកម្ម កាលពីវេលាម៉ោង០០ និង ៤០ នាទី យប់ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ស្ថិននៅចំណុច ភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។

ជនសង្ស័យដែល សមត្ថកិច្ចឃាត់ ខ្លួនចំនួន ២នាក់ ទី១ ឈ្មោះ សេម វីរៈ (ហៅ តួ ហៅខ្មៅ) ភេទប្រុស អាយុ ២០ឆ្នាំ  ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។ ទី២ ឈ្មោះ គ្រឿន ផាន់ណា (ហៅឆ្មា) ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល មានសារធាតុ ញៀនក្នុងទឹកនោម និងជាមុខសញា ជួញដូរសកម្ម ហើយធ្លាប់ជាប់ ពន្ធធានាគារ ខេតកណ្តាល រយៈពេល១ឆ្នាំ បទរក្សាទុក ដោយខុសច្បាប់ នូវសារធាតុញៀន។

សមត្ថកិច្ចបានចាប់ យកវត្ថុតាងមួយ ចំនួនរួមមាន សារធាតុញៀន មេតំហ្វេតាមីន (ice) ចំនួន ៦កញ្ចប់តូច ទម្ងន់ ១,៨៦ ក្រាម។ ទូរសព្ទ័ដៃ ចំនួន ៥ គ្រឿង ជញ្ជីងថ្លឹងសារ ធាតុញៀន ចំនួន ១គ្រឿង ដាវ ចំនួន ២(តូច ១ ធំ១) ស្នាប់ដៃ( ធ្វើអំពីដែក) ចំនួន ១ ដំបងដែក ២កំណាត់ ចំនួន១  ឧបករណ៏ សម្រាប់ច្រក វិចខ្ចប់សារ ធាតុញៀន មួយចំនួន និងកូនកាបូបតូច ចំនួន១។

នៅចំពោះ មុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា មូលហេតុដែលខ្លួន ធ្វើសកម្មភាព ជួញដូរគ្រឿងញៀន ដោយសារ គ្មានមុខរបរ គ្មានការងារធ្វើ ចង់បានប្រាក់ និងបានថ្នាំ ប្រើប្រាស់ខ្លួនឯងផង ហើយថ្នាំញៀន ដែលយកមក ធ្វើសកម្មភាព គឺទៅទិញ នៅស្វាយប៉ាក់ រាជធានីភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យ បានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាល ស្រុកពញាឮ ដើម្បីបន្តចាត់ការ តាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *