ឃាតកដៃឆើតដែល សម្លាប់នារីរង គ្រោះទាំងអាក្រាតកាយ ត្រូវបានសមត្ថកិច្ច ចាប់ហើយ!!

(ភ្នំពេញ)៖​ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីបានធ្វើ សកម្មភាពរំលោភ សម្លាប់ស្ត្រីម្នាក់ទាំង អាក្រាតកាយស្លាប់ យ៉ាងអណោចអធ័ម នៅក្នុងបន្ទប់ជួល មួយកន្លែងកាលពី យប់ថ្ងៃទី២៨ ខែមេសាឆ្នាំ២០២០ វេលាម៉ោង០៧ និង៣០នាទីនៅចំណុច បន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិទ្រា៤សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជន សង្ស័យមានឈ្មោះ វង់ ភារម្យ ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជា កម្មករសំណង់ រស់ផ្ទះជួលគ្មានលេខ ផ្លូវបេតុងស្ថិតក្នុងភូមិ ទ្រា៤សង្កាត់ស្ទឹង មានជ័យទី៣ ខណ្ឌមានជ័យ រាធានីភ្នំពេញ ចំណែកជនរងគ្រោះ មានឈ្មោះ ស៊ាត ស៊ន ភេទស្រីអាយុ២៨ ឆ្នាំជនជាតិខ្មែរ មានមុខរបរជា កម្មកររោងចក្រ រស់នៅបន្ទប់ជួល គ្មានលេខផ្លូវបេតុង ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយ ដឹងទៀតថាមុនពេល កើតហេតុថ្ងៃខែឆ្នាំដ៏ដែល វេលាម៉ោង ១៣ម៉២០នាទី ជនសង្ស័យឈ្មោះ វង់ ភារម្យ បានយកកូនកាំបិទ ចិតបន្លែដើរចូល បន្ទប់នារីជនរង គ្រោះដោយគំរាមនិង ចាប់រំលោភតែ នារីជនរងគ្រោះ មិនព្រមក៏ជនសង្ស័យ យកកូនកាំបិតចិត បន្លែចាក់ទៅនារី រងគ្រោះ  ហើយយកជ្រុញ និងឆ្នាំងបាយ វាយក្បាលជនរង គ្រោះបន្ថែមបណ្តាល ឲ្យស្លាប់តែម្តង ។

នៅកន្លែងកើត ហេតុសមត្ថកិច្ច រកឃើញវត្ថុតាង រួមមានឆ្នាំងបាយ ប្រឡាក់ឈាម ចំនួន ០១ , ជ្រុញប្រឡាក់ឈាម ចំនួន ០១។

ក្រោយពីកើត ហេតុភ្លាមៗជន សង្ស័យបានរត់ គេចខ្លួនពីកន្លែងកើត ហេតុទៅលួចម៉ូតូ របស់គេក្បែរកន្លែង ហេតុដើម្បីគេច ហើយក៏ត្រូវបាន កម្លាំងសមត្ថកិច្ចយើង ធ្វើការស្រាវជ្រាវ ឃាត់ខ្លួន តែម្តង ។

សមត្ថកិច្ចបាន បញ្ជាក់ក្រោយពី ឃាត់ជនសង្ស័យនិង ក៏បានធ្វើការត្រួត ពិនិត្យទើបដឹងថា ជនសង្ស័យជាជន ប្រើប្រាស់គ្រឿងញៀន ហើយសាកសព សមត្ថកិច្ចរកឃើញ ស្លាកស្នាមចាក់ ដោយកាំបិតត្រូវ ដើមទ្រូង ខ្នងនិងបំពង់ក ជាច្រើនកន្លែង និងស្នាមបែក ក្បាលពីក្រោយ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំង នគរបាលខណ្ឌមាន ជ័យកសាងសុំរឿង បញ្ជូនខ្លួនទៅកាន់ ស្នងការរដ្ឋាន នគរបាលរាជ ធានីភ្នំពេញដើម្បី ចាត់ការបន្តរទៅ តាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *