កម្លាំងអធិការស្រុក កោះធំចុះបង្រ្កាប នឹងឃាត់ខ្លួនបាន ជនសង្ស័យ០៤នាក់ មុខសញ្ញាចែកចាយ ជួញដូរនឹងប្រើប្រាស់ យ៉ាងសកម្ម

(ខេត្តកណ្តាល)៖ កម្លាំងនគរបាល ជំនាញប្រឆាំងបទល្មើស គ្រឿងញៀននៃ អធិការរដ្ឋាន នគរបាល ស្រុកកោះធំ បានចុះបង្ក្រាបករណី គ្រឿងញៀនមួយ កន្លែងនិងឃាត់ខ្លួន ជនសង្ស័យបាន៤នាក់ កាលពីរសៀលថ្ងៃ ទី២៤ខែមេសាឆ្នាំ ២០២០វេលាម៉ោង ០៣ន៣០នាទី នៅចំណុចគុម្ភព្រៃ ខាងក្រោយភូមិ មួយកន្លែង ស្ថិតក្នុងភូមិព្រែក ខ្នាចឃុំលើដែក ស្រុកកោះធំ ខេត្តកណ្តាល។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ ទាំង៤នាក់ដែលកម្លាំង ជំនាញឃាត់ខ្លួនបាន ទី១ឈ្មោះ គ្រី សុខ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរមាន មុខរបរជា គ្រូពេទ្យរស់នៅ ភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ទី២ឈ្មោះ នឿន ឆៃ ហៅខ្មៅ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិកររស់នៅ ភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ទី៣ឈ្មោះប៉ិ ពុន្នី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅ ភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាលនិទី៤ឈ្មោះលី ភា ហៅខ្លាញ់ ភេទប្រុស អាយុ២២ឆ្នាំជនជាតិ ខ្មែរមុខរបរ កសិកររស់នៅ ភូមិក្បាលដំរីលើឃុំ កំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាង លើកម្លាំងជំនាញ ដកហូតបានវត្ថុតាង បានរួមមានម្ស៉ៅ ក្រាមសថ្លា សង្ស័យ ជាសារធាតុញៀន ម៉ាទឹកកកចំនួន០៤ កញ្ចប់មានតូចចំនួន ០៣កញ្ចប់ ទូរសព្ទ័ដៃចំនួន០១គ្រឿង ម៉ាកOPPOពណ៍ ក្រហម កាបូបស្ពាយដាក់ ថ្នាំពេទ្យចំនួន០១ ខ្សែរក្រវ៉ាត់ក្បាល មីញ្ញ៉ុងដែកចំនួន ០១ខ្សែរ និងម៉ូតូចំនួន០៣គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ខាងលើរួមទាំងវត្ថុ តាងត្រូវបានកម្លាំង នគរបាលជំនាញនៃ អធិការនគរបាល ស្រុកកោះធំកសាង សុំរឿងបញ្ជូនខ្លួន មកកាន់ស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ដើម្បីចាត់ការបន្តរ ទៅតាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *