បុរសម្នាក់បើកម៉ូតូ ទៅបុកម៉ូតូមួយ គ្រឿងទៀតបណ្តាល ស្លាប់ព្រោះស្រវឹងស្រាខ្លាំង

(ខេត្តបន្ទាយមានជ័យ)៖ បុរសម្នាក់ប្រហែល ចេញមកពីកន្លែង ផឹកស៊ីហើយស្រវឹង ខ្លាំងបើកម៉ូតូទៅ បុកនិងម៉ូតូ១គ្រឿង បណ្តាលឲ្យធ្លាក់ ចូលទៅក្នុងប្រឡាយ បណ្តាយឲ្យស្លាប់នៅ វេលាម៉ោង៩យប់ ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២០ នៅចំនុចផ្លូវក្រាល​ កៅស៊ូខាងជើងស្ពានរូង ប្រហែល៥០០ម៉ែត្រស្ថិត នៅភូមិផ្គាំ ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកអធិការស្រុក អូរជ្រៅបានឲ្យដឹង ថានៅពេលកើតហេតុ នោះឈ្មោះ រ៉ាន់ លីហួ ភេទប្រុសអាយុ ២២ឆ្នាំ រស់់នៅភូមិសិង្ហត្បូង ឃុំសិង្ហ ស្រុកអូរជ្រៅ បើកម៉ូតូម៉ាកនិច ពណ៍ខៀវឆ្នាំ២០១៥ ស្លាកលេខគ្មាន បើកពីជើងទៅត្បូង ល្បឿនលឿនក្នុងសភាព ស្រវឺងបើកមកដល់ កន្លែងកើតហេតុស្រាប់ តែទៅបុកម៉ូតូ១គ្រឿង ទៀតម្ចាស់មានឈ្មោះ យ៉ុទ សុបិន ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិផ្គាំ ឃុំសឹង្ហ ស្រុកអូរជ្រៅបាន បើកម៉ូតូម៉ាកយ៉ា ម៉ាហាអ៊ីស៊ីន ទ័រពណ៍ខៀវទឹកប្រាក់ សេរីសេ១៥០ឆ្នាំ ផលិត២០១៥គ្មាន ស្លាកលេខបើក បរពីត្បូងទៅជើងស្រប ទិសគ្នាដោយសារ សុរ៉ាចូលពោះ បាត់ស្មារតីចង ចាំក៏បុកពេញ ទំហឹងបណ្តាល ឲ្យធ្លាក់ប្រឡាយបាក់ ក ស្លាប់ភ្លាមៗនៅនិងកន្លែង។

ក្រោយពីកើតហេតុ ហើយនគរបាល ចរាចាណ៍បានទៅ កន្លែងហើយបាន ធ្វើការសន្និដ្ឋាន ថាស្លាប់នេះ មកពីបើកម៉ូតូ ទាំងស្រវឹងបើក ក្នុងល្បឿនលឿន សពត្រូវបានសមត្ថ កិច្ចប្រគល់ទៅ ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *