ឯកឧត្តម អ៊ុំ រាត្រី ចុះសំណេះ សំណាលជា មួយលោកគ្រូ អ្នកគ្រូពេទ្យ ចំនួន៤ស្រុកក្រុង ក្នុងខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃ គណៈអភិបាល ខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសំណេះ សំណាលណែនាំ បន្ថែមក្រុមគ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន និងបានឧបត្ថម្ភថវិកា របស់សប្បុរស ជនចូលរួម ដល់ មណ្ឌលសុខភាព ប៉ុស្ត៍សុខភាព និងមន្ទីរពេទ្យ បង្អែកចំនួន០៤ ស្រុក~ក្រុង ទៀតនារសៀលថ្ងៃទី១៤ មេសា ឆ្នាំ២០២០។

ក្នុងនោះរួមមាន ទី១ស្រុកថ្មពួកមន្ទីរពេទ្យបង្អែក ទទួលបានថវិកា ១លានរៀល  មណ្ឌលសុខភាព ចំនួន ០៦ ក្នុង១មណ្ឌល ថវិកា ៣០មឺនរៀល និងប៉ុស្ត៍សុខភាព ចំនួន១ ថវិកា២០មឺនរៀល ទី២ស្រុកស្វាយចេក មន្ទីរពេទ្យបង្អែក ទទួលបានថវិកា ១លានរៀល មណ្ឌលសុខភាពចំនួន០៧  ក្នុង១មណ្ឌលថវិកា ៣០មឺនរៀល,ប៉ុស្ត៍សុខភាព០២ ក្នុង១ប៉ុស្ត៍ថវិកា ២០មឺនរៀល ទី៣ស្រុកអូរជ្រៅ មន្ទីរពេទ្យបង្អែកស្រុក ទទួលបានថវិកា ១លានរៀល ,មណ្ឌលសុខភាព ចំនួន ០៧ ក្នុង១មណ្ឌល ថវិកា ៣០មឺន និងប៉ុស្ត៍សុខភាពចំនួន០១ ទទួលបាន២០មឺនរៀល និងទី៤ក្រុងប៉ោយប៉ែត មន្ទីរពេទ្យបង្អែក ១លានរៀល  ការិយាល័យស្រុកប្រតិបត្តិ ១លានរៀល មណ្ឌលសុខភាព ០៤ ក្នុង១មណ្ឌល ៣០មឺនរៀលផងដែរ ។

ក្នុងនោះឯកឧត្តម ក៏បានណែនាំ ដល់ក្រុមគ្រូពេទ្យ ទាំងនៅក្នុងមណ្ឌល សុខភាពធ្វើយ៉ាងណា ត្រូវយកចិត្តទុក ដាក់ក្នុងការមើល ថែទាំអ្នកជំងឺអោយ បានល្អទោះមានផល លំបាកយ៉ាងណាក៏ ដោយក្នុងនាម ខ្លួនជាលោក គ្រូអ្នកគ្រូពេទ្យ ជួយសង្គ្រោះ ប្រជាពលរដ្ឋ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *