ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត ពោធិ៍សាត់ចុះ ពង្រឹងការអនុវត្តន៍ បទបញ្ជារបស់ ប្រមុខរាជរ ដ្ឋាភិបាល ស្តីពី ការកំណត់លើ ការធ្វើដំណើរ ពីខេត្តមួយទៅខេត្តមួយ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺ កូវីដ១៩ ក្នុងភូមិសាស្ត្រ ស្រុកក្រគរ ខេត្តពោធិសាត់ និងខេត្តកំពង់ឆ្នាំង

(ខេត្តពោធិ៍សាត់)៖កាលពីថ្ងៃទី១២ខែមេសាឆ្នាំ២០២០ឯកឧត្តមបណ្ឌិតម៉ៅធនិនអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់និងឯកឧត្តមអ៊ឺងគឹមលាងអភិបាលរងខេត្តរួមដំណើរដោយលោកលីវសេងហ៊ីមអភិបាលនៃគណៈអភិបាលស្រុកក្រគរបានអញ្ជើញចុះត្រួតពិនិត្យតាមគោលដៅក្នុងស្រុកក្រគរ ជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង ដើម្បី ពង្រឹងការអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពី ការកំណត់លើការធ្វើដំណើរ ពីខេត្តមួយទៅខេត្តមួយ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទៅដល់សហគមន៍។

ក្នុងឱកាសនោះដែរឯកឧត្តមក៏បានផ្តល់ជូនកងកម្លាំងដែលឈរជើងតាមព្រំប្រទល់នីមួយៗ នូវអង្ករ២បេធំ, ត្រីខ៥យួរ, ទឹកត្រី និងទឹកស៊ីអ៊ីវ៥យួរ, មី៦កេស, ទឹកក្រូច១៥កេស, ទឹកសុទ្ធ១៥យួរ, ម៉ាស់មួយចំនួន និងថវិកា២លានរៀល ផងដែរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *