អភិបាលខេត្តព្រះវិហារ អំពាវនាវឲ្យបញ្ឈប់នូវរាល់សកម្មភាព បំផ្លិចបំផ្លាញធនធានធម្មជាតិព្រៃឈើ និងសត្វព្រៃ
ព្រះវិហារ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែអាសាឍ ឆ្នាំ កុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរពិធីរុក្ខទិវា ៩ កក្កដា ២០១៩ ស្ថិតក្នុងវត្តឃោសិតារាម (ហៅវត្តពាក់ស្បែក) ភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវឲ្យបញ្ឈប់នូវរាល់សកម្មភាព បំផ្លិចបំផ្លាញធនធានធម្មជាតិព្រៃឈើ និងសត្វព្រៃ ជាពិសេសកាប់រានហ៊ុំព័ន្ធដីព្រៃធ្វើជាកម្មសិទ្ធិ ៕