ភ្លើងឆេះជើងភ្នំខ្លាកូនចាស់ យ៉ាងសន្ធោសន្ធៅ មិនដឹងមូលហេតុ កំពុងតែសើប

(ខេត្តបន្ទាយមានជ័យ)៖ លោកអ៊ុំ  រាត្រី  អភិបាលខេត្ត បន្ទាយមានជ័យ  ឧត្តម សេនីយ៍ ទោ  អាត់  ខែម  ស្នងការ ខេត្ត  លោក ហ៊ឹល រ៉ាយ៉ា  អភិបាលក្រុង សិរីសោភ័ណ  និង កងកម្លំាង ទាំង ៣ប្រភេទ  ចូលរួមពន្លត់ភ្លើងឆេះជើងភ្នំយ៉ាងសស្រាក់ សស្រាំ ក្នុងរយះពេលខ្លី ភ្លើងឆេះជើងភ្នំនិង ត្រូវរលត់ជាស្ថាពរនៅយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ  ក្រុងសិរីសោភ័ណ ខេត្តបន្ទាយជ័យ។

សមត្ថកិច្ចបាន បញ្ជាក់ឲ្យដឹងថា មូលហេតុនៃភ្លើងឆេះ ព្រៃលើភ្នំខ្លាកូននេះ បើតាមធ្វើការអះអាង របស់លោកហុឹលរ៉ាយ៉ា បាននិយាយថាភ្លើង ឆេះជើងភ្នំនេះស្ថិតក្នុង ការស៊ើបអង្កេតរបស់ នគរបាលយុត្តិធម៌នៅឡើយ ។

ហើយការឆេះនេះនគរ បាលខេត្តបានបញ្ចេញ រថយន្តរថយន្តពន្លត់អគ្គីភ័យ ជាច្រើនគ្រឿងជួយពន្លត់ យ៉ាងញាប់ដៃញាប់ ជើងព្រោះនៅលើភ្នំដោយ សារល្បឿនខ្យល់និង សភាពស្មៅ រុក្ខជាតិ ដើមឈើក៏ កំពុងស្វិតរញម ជ្រុះ ស្លឹលនារទរដូវប្រាំង នេះបណ្តាលឲ្យភ្លើងេ ឆេះលឿន ដោយសមត្ថកិច្ច ចំរុះធ្វើអន្តរាគមន៍ ប្រហែល១ម៉ោង ក្រោយមកភ្លើង បានពន្លត់ជាស្ថាពរ ។

ក្នុងនោះលោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យបាន ឲ្យដឹងថាលោកបាន បញ្ជាឲ្យមន្ត្រីនគរបាល យករថយពន្លត់ អគ្គីភ័យ ៣គ្រឿង ជួយពន្លត់ក្នុងករណីភ្លើង ឆេះភ្នំខ្លាកូននេះ ក្រែងភ្លើងឆេះ រាលដល់ផ្ទះ ប្រជាជននៅជិត នោះផងដែរ។

ចំណែកការខូចខាត ទ្រព្យសម្បត្តិនៅមិន ទាន់ដឹងនៅឡើយដូច្នេះ សូមប្រជាពលរដ្ឋរស់ក្នុង ខេត្តបន្ទាយ មានជ័យទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ឲ្យខ្ពស់ចំពោះ ភ្លើងឆេះព្រៃនេះ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *