លោកថោងខុនចុះពិនិ្យ ទីតាំងដាក់ក្រុមពេទ្យ ប្រចាំការចត្តាឡីស័កម៉ាសុីន ស្កែនកំដៅមុខច្រក ទ្វារអន្តរ ជាតិគល់ ស្ពានប៉ោយប៉ែត

(ខេត្តបន្ទាយមានជ័យ)៖ លោកថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៌អមដំណើរដោយ លោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខា ភិបាលខេត្តបន្ទាយ មានជ័យនិងមន្ត្រីពាក់ ព័ន្ធជាច្រើននាក់ទៀត បានចុះពិនិ្យទីតាំង និងធ្វើការពិភាក្សាគ្នាក្នុង កាដាក់ក្រុមពេទ្យប្រចាំការ ចត្តាឡីស័កគឺបានសំរេច យកម៉ាសុីនស្កែនកំដៅ ទៅដាក់ខាងមុខ ច្រកទ្វារជិតគល់ស្ពាន មាត់ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតនៅព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ។

ក្នុងដំណើរចត្តាឡីស័ក នេះលោកថោង ខុនបានមាន ប្រសាសន៍ថាការចុះ មកពិនិ្យទីតាំងដាក់ ក្រុមពេទ្យប្រចាំការ ចត្តាឡីស័កម៉ាសុីនស្កែន កំដៅនេះបានសម្រេច ដាក់នៅខាងមុខច្រកទ្វារជិ តគល់ស្ពាន មាត់ច្រក ទ្វារអន្តរជាតិប៉ោយប៉ែត វិញដោយខាងប៉ូលីស ជាអ្នករៀបចំបន្ទប់ដាក់ កាមេរ៉ាចាប់កំដៅ នឹង  បន្ទប់សម្រាប់ដាក់អ្នកជំងឺ បណ្តោះអាសន្នឲ្យខាង ក្រុមការងារចត្តាឡីស័ក ដោយឡែកកន្លែង ចាស់យើងទុក ដំណើរការសិន។

ក្នុងនោះលោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រាបានមានប្រសាសន៍ ដែរថាវិធានការបង្ការ ការចម្លងវីរុសកូរ៉ូណា ប្រភេទថ្មីបើយើងធ្វើដំណើរ ឆ្លងប្រទេសមួយទៅប្រទេស មួយសង្ស័យថាមានគ្រុនក្តៅ និងក្អកនិងពិបាក ដកដង្ហើមត្រូវស្វែង រកការព្យាបាលជា បន្ទាន់និងប្រាប់ប្រវត្តិ នៃការធ្វើដំណើររបស់ អ្នកដល់គ្រូពេទ្យជំនាញ។

ជៀសវាងការប៉ះពាល់ជា មួយអ្នកដែលមានគ្រុនក្តៅ ត្រូវលាងដៃឲ្យបានញឹក ញាប់ជាមួយនឹងសាប៊ូនិង ទឹកស្អាតឬអាគុល និងជៀសវាងការប៉ះ ពាល់ភ្នែកច្រមុះមាត់ នៅពេលក្អកឬ កណ្ដាស់ត្រូវខ្ទប់មាត់និង ច្រមុះអ្នកដោយប្រើកែង ដៃឬក្រដាស់រួចបោះចោល ទៅក្នុងធុងសំរាមភ្លាមនិង លាងដៃរបស់អ្នកជាបន្ទាន់។

ប្រសិនអ្នកពាក់ម៉ាស់ ត្រូវប្រាកដថាពាក់គ្រប លើមាត់និងច្រមុះប៉ុន្តែ ជៀសវាងការប៉ះលើផ្ទៃខាង ក្រៅនៅពេល កំពុងពាក់នឹងពេលដោះ។

ម៉ាស់ត្រូវបោះចោលភ្លាមនៅ ម៉ាក់ដែលបានប្រើរួច និងលាងដៃឲ្យបានស្អាត បន្ទាន់ប្រសិនអ្នកចាប់ផ្ដើម ឈឺពេលកំពុងធ្វើ ដំណើរត្រូវប្រាប់អ្នក បម្រើលើយន្តហោះនិង ស្វែងរកការព្យាបាលឲ្យ បានឆាប់និង ប្រាប់ពីប្រវត្តិ នៃការធ្វើដំណើរដល់គ្រូពេទ្យ ។

ត្រូវបរិភោគតែអាហារ ណាដែលឆ្អិនល្អមិន ត្រូវខាកស្ដោះនៅលើ ទីសាធារណៈជៀសវាង ការប៉ះពាល់នឹងធ្វើដំណើរ ជាមួយសត្វដែលឈឺ និងផ្ទុកមេរោគវីរុស កូរ៉ូណាប្រភេទថ្មី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *