ច្រកទ្វារព្រំដែនអន្តរជាតិប៉ោ យប៉ែតនិងធ្វើការចែក ម៉ាស់១លានដល់ ប្រជាពលរដ្ឋធ្វើដំណើរ ចាប់ពីថ្ងៃ ទី២៧ ខៃមករា ឆ្នាំ២០២០

(ខេត្តបន្ទាយមានជ័យ)៖ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អមដំណើរដោយលោក វេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិ បាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើន នាក់ទៀត បានមានប្រសាសន៍ ប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថានៅថ្ងៃទី២៧ ខែ មករា ឆ្នាំ២០២០ នេះ ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ មន្ត្រីនគរបាល ច្រកទ្វារអន្តរជាតិ និងភ្ញៀវជាតិ អន្តរជាតិ ដើម្បីការពារការ ចម្លងមេរោគថ្មី ដែលបង្ក ឡើង ពីមេរ៉ុស កូរ៉ូណាវីរុស មន្ត្រីជំនាញនិង ធ្វើពិធីចែកម៉ាសចំនួន ១លានម៉ាស់ដល់ ពួកគាត់ដោយមានការ ចូលរួម លោក ឧត្តមសេនីយ៍ត្រី អ៉ី ចំរើន នាយ ប៉ុស្តិ៍នគរបាលច្រក ទ្វារអន្តរជាតិប៉ោយប៉ែត និង មន្រ្តីក្រោមឱវាទជាច្រើននាក់។

លោកថោង ខុន បានបញ្ជាក់ឲ្យដឹងទៀត ថាអំណោយ ម៉ាសទាំង អស់បានមកពីជំនួយរបស់ សប្បុរស ជននានាម៉ាសនេះ នឹងចែកដល់  អ្នករត់ម៉ូតូឌុប កម្មករ អាជីវករ ភ្ញៀវ ជាតិអន្តរជាតិចេញចូល ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត។

ការចែកម៉ាស ជូនមន្រ្តី នគរបាល ច្រកទ្វារ និងភ្ញៀវជាតិអន្តរជាតិចេញ ចូល ច្រកទ្វារ ព្រំដែន អន្តរជាតិប៉ោយប៉ែត សូមទំនាក់ទំទាក់ទង តាមទូរស័ព្ទលេខ 012 339 931 .097 590 9999។

ក្នុងនោះលោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រាបានមានប្រសាសន៍ ដែរថាវិធានការបង្ការការចម្លង វីរុសកូរ៉ូណាប្រភេទថ្មីបើយើង ធ្វើដំណើរឆ្លងប្រទេស មួយទៅប្រទេសមួយ សង្ស័យថាមានគ្រុនក្តៅ និងក្អកនិងពិបាក ដកដង្ហើមត្រូវស្វែង រកការព្យាបាលជាបន្ទាន់ និងប្រាប់ប្រវត្តិនៃការធ្វើដំណើរ របស់អ្នកដល់គ្រូពេទ្យ ជំនាញ។

ជាសវាងការប៉ះពាល់ជា មួយអ្នកដែលមានគ្រុនក្តៅ ត្រូវលាងដៃឲ្យបានញឹក ញាប់ជាមួយនឹងសាប៊ូនិង ទឹកស្អាតឬអាគុល និងជៀសវាងការប៉ះពាល់ ភ្នែកច្រមុះមាត់ នៅពេល ក្អកឬកណ្ដាស់ត្រូវខ្ទប់ មាត់និង ច្រមុះអ្នកដោយ ប្រើកែងដៃឬក្រដាស់ រួចបោះចោលទៅក្នុងធុង សំរាមភ្លាមនិងលាងដៃ របស់អ្នកជាបន្ទាន់។

ប្រសិនអ្នកពាក់ម៉ាស់ ត្រូវប្រាកដថាពាក់គ្រប លើមាត់និងច្រមុះប៉ុន្តែ ជៀសវាងការប៉ះលើផ្ទៃខាង ក្រៅនៅពេលកំពុងពាក់ នឹងពេលដោះ។

ម៉ាស់ត្រូវបោះចោលភ្លាម នៅម៉ាក់ដែលបានប្រើ រួចនិងលាងដៃឲ្យបាន ស្អាតបន្ទាន់ប្រសិនអ្នក ចាប់ផ្ដើមឈឺពេលកំពុង ធ្វើដំណើរត្រូវប្រាប់អ្នក បម្រើលើយន្តហោះនិង ស្វែងរកការព្យាបាលឲ្យ បានឆាប់និង ប្រាប់ពីប្រវត្តិនៃការធ្វើ ដំណើរដល់គ្រូពេទ្យ។

ត្រូវបរិភោគតែអាហារណា ដែលឆ្អិនល្អមិនត្រូវខាក ស្ដោះនៅលើទីសាធារណៈ ជៀសវាងការប៉ះពាល់ នឹងធ្វើដំណើរជា មួយសត្វដែលឈឺនិង ផ្ទុកមេរោគវីរុស កូរ៉ូណាប្រភេទថ្មី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *