ឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ២០២០ នៅ បន្ទាយមានជ័យមាន ភ្ញៀវជាតិទៅកំសាន្ត ជាង៣ម៉ឺននាក់

(ខេត្តបន្ទាយមានជ័យ)៖  ក្នុងឱកាសបុណ្យ ចូលឆ្នាំចិនឆ្នាំ២០២០ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែមករា កន្លងមក មានភ្ញៀវជាតិនិង អន្តរជាតិចូល ទៅទស្សនានិងលេង កំសាន្តនៅកន្លែងប្រាសាទ មេបុណ្យ អាងជើងគ្រុះ និងរម្មនីយដ្ឋាន ជាច្រើនកន្លែងមាន ចំនួនអ្នកចូលរួម ជាង៣មឺុននាក់។

លោកឈឿម សេរីវុធ ប្រធានមន្ទីរ ទេសចរណ៍ខេត្តបន្ទាយ មានជ័យប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថាភ្ញៀវទេសចររយៈ ពេល៣ថ្ងៃក្នុងអំឡុង បុណ្យចូលឆ្នាំចិននោះ  មានចំនួន៣៥.១៦៣នាក់ ក្នុងនោះភ្ញៀវ ជាតិមាន៣៤.៥២៤ នាក់កើនឡើងជាង៤២ ភាគរយនិងភ្ញៀវ វអន្តរជាតិ៦៣៩នាក់ ថយចុះជិត១០ភាគរយ ។

ដោយឡែកសម្រាប់ថ្ងៃទី២៧ ខែមករា ជាថ្ងៃចុងក្រោយនៃ បុណ្យចូលឆ្នាំចិន មានភ្ញៀវទេសចរណ៍ ចំនួនជាង៣.៦០០នាក់ ។

លោកឈឿម សេរីវុធ និយាយបន្តថា គោលដៅទី១ គឺភ្ញៀវទេសចរទៅ ទស្សនានិងកំសាន្ត ច្រើនលំដាប់ទី១ គឺនៅក្រុងប៉ោយប៉ែត នៅទីនោះក្រុមហ៊ុន កាសុីណូបានរៀបចំតុបតែង លម្អនិងរៀបចំកម្មវិធីកំសាន្ត និងគោរពសក្ការះតាម ទំនៀមទម្លាប់ប្រពៃណីចិន។

ក្នុងនោះ ក៏មាន ការចងផ្ទាំង ស្លាកសញ្ញា បដា ទង់ ចងគោមពណ៌ក្រហម តែងភ្លើងនិងសរសេរ ជាអក្សរចិន ក៏ដូចរៀបចំប្រគុំតន្ត្រី  រៀបចំលក់ផលិតផល និងចំណីអាហារផងដែរ ។

គោលដៅទី២ នៅក្រុងសិរីសោភ័ណវិញ ភ្ញៀវទៅទស្សនាកំសាន្ត ច្រើនគឺនៅទីក្រុង កំសាន្តហ៊ុយឡេង ជោគជ័យ បន្ទាប់មកនៅសួន ស្នេហ៍ជនបទ និងគោលដៅទី៣ នៅប្រាសាទបន្ទាយឆ្មារ ស្ពានភ្ជាប់និស្ស័យបារាយណ៍ មេបុណ្យនិងរមណីយដ្ឋាន ធម្មជាតិអាងជើងគ្រុះ នាឃុំបន្ទាយឆ្មារស្រុក ថ្មពួកដែលមានភ្ញៀវទៅ លេងកំសាន្តច្រើនដែរ  ឯនៅអាងត្រពាំងថ្មស្រុក ភ្នំស្រុកក៏មានភ្ញៀវ ទេសចរជាច្រើនដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *