និសិត្សខ្មែរ៣០ នាក់មកពីខេត្ត ហឺបុីប្រទេសចិន ឆ្លងកាត់ច្រកអន្តរជាតិ ប៉ោយប៉ែតត្រួតពិនិត្យ សុខភាពដោយម៉ាសុីន ស្កែនកំដៅឃើញថា មិនមានរោគ សញ្ញានោះទេ

(ខេត្តបន្ទាយមានជ័យ)៖ លោកអ៊៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ  អមដំណើរដោយ  លោក វេជ្ជបណ្ឌិត  កែវ សុភ័ក្ដ្រ  ប្រធានរមន្ទីរពេទ្យខេត្ត និងមន្ត្រីជំនាញ ជាចើននាក់ទៀតបាន ទៅទទួលនិសិត្សខ្មែរ ដែលមកពីខេត្ត ហឺបុី ប្រទេសចិន ចំនួន៣០នាក់ដែល ចូលមកតាមច្រកទ្វារ អន្តរជាតិប៉ោយប៉ែត  ដោយឆ្លងកាត់ការត្រួត ពិនិត្យសុខភាពដោយ ម៉ាសុីនស្កែនកំដៅ Thermoscane ឃើញថា គ្មានមេរោគសញ្ញានៅ ក្នុងម៉ាសុីនចាប់កំដៅ នោះទេស្របពេលនោះ លោកអភិបាលខេត្ត និងលោកប្រធាន មន្ទីរបានជួយឧបត្ថម្ភ ដល់និស្សិតចំនួនទឹក ប្រាក់ចំនួន  ១.០០០.០០០ រៀលផងដែរនៅ ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅច្រកទ្វារអន្តរជាតិ។

ក្នុងនោះលោកអ៊ុំ រាត្រី បានប្រាប់អ្នកយកព័ត៍ មានឲ្យដឹងថានៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០២០ នេះ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ប៉ោយប៉ែត និងនគរបាលអន្តោរ ប្រវេសន៍បានបើកយុទ្ធនាការ ចែកម៉ាស់សុវត្តិភាព ជូនដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ មន្ត្រីនគរបាល ច្រកទ្វារអន្តរជាតិ និងភ្ញៀវជាតិ អន្តរជាតិចំនួន១លាន ម៉ាស់ ដើម្បីការពារការចម្លង មេរោគថ្មី ដែលបង្ក ឡើង ពីមេរ៉ុស កូរ៉ូណាវីរុស។

លោកបានបញ្ជាក់ឲ្យដឹង ទៀតថាអំណោយ ម៉ាសទាំង អស់បានមកពីជំនួយរបស់ សប្បុរសជននានាម៉ាស នេះនឹងចែកដល់ អ្នករត់ម៉ូតូឌុប កម្មករ អាជីវករ ភ្ញៀវជាតិ អន្តរជាតិចេញចូល ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត។

ក្នុងនោះលោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រាបានមានប្រសាសន៍ ដែរថាដើម្បីធ្វើការទប់ស្កាត់ បង្ការការចម្លងវីរុសកូរ៉ូណា ប្រភេទថ្មីនេះប្រជាពលរដ្ឋ មន្ត្រីរាជការអាជីវករ កម្មករ និងអ្នកដំណើរឆ្លង ដែនទៅប្រទេសណា មួយត្រូវពាក់ម៉ាស់ ជាប្រចាំហើយសង្ស័យ ថាមានគ្រុនក្តៅនិងក្អក និងពិបាកដកដង្ហើមត្រូវ ស្វែងរកការព្យាបាល ជាបន្ទាន់និងប្រាប់ ប្រវត្តិនៃការធ្វើដំណើរ របស់អ្នកដល់គ្រូពេទ្យជំនាញ។

ជាសវាងការប៉ះពាល់ ជាមួយអ្នកដែលមានគ្រុន ក្តៅត្រូវលាងដៃឲ្យបានញឹក ញាប់ជាមួយនឹងសាប៊ូនិង ទឹកស្អាតឬអាគុលនិង ជៀសវាងការប៉ះពាល់ភ្នែក ច្រមុះមាត់ នៅពេលក្អកឬ កណ្ដាស់ត្រូវខ្ទប់មាត់និង  ច្រមុះអ្នកដោយប្រើ  កែងដៃឬក្រដាស់រួចបោះ  ចោលទៅក្នុងធុងសំរាមភ្លាម និងលាងដៃរបស់អ្នក ជាបន្ទាន់។

ប្រសិនអ្នកពាក់ម៉ាស់ ត្រូវប្រាកដថា ពាក់គ្របលើ មាត់និងច្រមុះប៉ុន្តែជៀស វាងការប៉ះលើផ្ទៃ ខាងក្រៅនៅពេលកំពុង ពាក់នឹងពេលដោះ។

ម៉ាស់ត្រូវបោះចោលភ្លាម នៅម៉ាស់ដែលបានប្រើ រួចនិងលាងដៃឲ្យបាន ស្អាតបន្ទាន់ប្រសិនអ្នក ចាប់ផ្ដើមឈឺ ពេលកំពុងធ្វើដំណើរ ត្រូវប្រាប់អ្នកបម្រើ លើយន្តហោះនិង ស្វែងរកការព្យាបាលឲ្យ បានឆាប់និងប្រាប់ ពីប្រវត្តិនៃការធ្វើដំណើរ ដល់គ្រូពេទ្យ។

ត្រូវបរិភោគតែអាហារណា ដែលឆ្អិនល្អមិនត្រូ វខាកស្ដោះនៅលើទី សាធារណៈជៀសវាងការ ប៉ះពាល់នឹងធ្វើដំណើរ ជាមួយសត្វដែលឈឺ និងផ្ទុកមេរោគវីរុសកូរ៉ូណា ប្រភេទថ្មីនេះផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *