សមត្ថកិច្ចឃាត់ ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភ លើសេចក្តីទុកចិត្ត

(ភ្នំពេញ)៖ កម្លាំងនគរប៉ុស្តិ៍រដ្ឋបាល សង្កាត់ភ្នំពេញថ្មីបានឃាត់ ខ្លួនជនសង្ស័យបាន១នាក់ ក្នុងករណីរំលោភ លើសេចក្តីទុកចិត្ត ដោយជនសង្ស័យបាន ខ្ចីម៉ូតូគេយកទៅបញ្ជាំ ការឃាត់ខ្លួននេះធ្វើឡើង កាលពីថ្ងៃទី២១ ខែកមរាឆ្នាំ២០២០វេលា ម៉ោង២២និង៣០នាទី នៅចំណុចមុខក្លឹបហ្គោឡាញ ផ្លូវ១៩៨៦ស្ថិត ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ដឹង ថាជនសង្ស័យដែលកម្លាំង ជំនាញឃាត់ខ្លួនមាន ឈ្មោះហាន់ណាហ្វី ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មានមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលស្ថិត ក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូលរាជ ធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់អោយ ដឹងបន្តរទៀតថាមុនពេល កើតហេតុជនសង្ស័យបាន ម៉ូតូមា៉កស្គបពីព៌ណស មួយគ្រឿងសារី២០១៧ ពីជនរងគ្រោះឈ្មោះ សៀន ធារ៉ា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានឳកាស ល្អជនសង្ស័យក៏ បានយកម៉ូតូជនរង គ្រោះទៅបញ្ចាំតែម្តងទៅ ។

សមត្ថកិច្ចបានអោយដឹង បន្ថែមទៀតថាដោយ ចាំបាត់ៗជនរងគ្រោះ ក៏សម្រេចប្តឹងសមត្ថកិច្ច ប៉ុស្តិ៍សង្កាត់ភ្នំពេញថ្មី ដើម្បីជួយអន្តរាគមន៍ និងស្វែងរកបន្តរ ក្រោយពីបានទទួលបាន ពាក្យបណ្តឹងខាងលើ កម្លាំងនគរបាល ប៉ុស្តិ៍បានធ្វើការ ស៊ើបអង្គេតនិង កំណត់មុខសញ្ញាទើប ឈានដល់ការឃាត់ ជនសង្ស័យបានតែម្តងទៅ។

បច្ចុប្បន្នជនសង្ស័យ ខាលើត្រូវបានកម្លាំងនគរ បាលប៉ុស្តិ៍សង្កាត់ភ្នំពេញថ្មី បញ្ជូនខ្លួនមកកាន់ អធិការរដ្ឋានខណ្ឌសែន សុខដើម្បីអនុវត្តន៍ និងចាត់ការបន្តរទៅ តាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *