ដ្រូនមួយគ្រឿង ប្រវែង៥ម៉ែត្រ និងមានស្លាបសងខាង សរុបប្រវែង៩ម៉ែត្រ  ដែលមានលេខ សម្គាល់ 1701002 ត្រូវបានគេប្រទះឃើញ ធ្លាក់ក្នុងទឹកដី ឃុំកោះស្តេច ស្រុកគិរីសាគរ

(ខេត្តកោះកុង)៖ កាលពីថ្ងៃទី១៦ខែមករាឆ្នាំ២០២០ តាមសេចក្តី រាយការណ៍ ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មានយន្ដហោះដ្រូន១គ្រឿង ដែលមានតួយន្តហោះប្រវែង៥ម៉ែត្រ និងមានស្លាបសងខាង សរុបប្រវែង៩ម៉ែត្រ បានធ្លាក់ចំកណ្ដាលព្រៃ នៅក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។

ករណីនេះ លោកឧត្តមសេនីយ៍ទោ សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះថា ករណីនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ និងពិនិត្យមើលជាក់ស្ដែង ថាតើវាជាកម្មសិទ្ធិរបស់អ្នកណា។

លោកឧត្តមសេនីយ៍ទោ សំ ឃិតវៀន បានបញ្ជាក់បន្ថែមថា នៅតំបន់នោះ  មានក្រុមហ៊ុនមួយ ឈ្មោះ ញូញៀន ក៏ប៉ុន្ដែយ៉ាងណានោះ គឺរង់ចាំសមត្ថកិច្ចជំនាញ ដែលមកពីក្រសួងមហាផ្ទៃ សហការជាមួយខាងខេត្ត និងភាគីពាក់ព័ន្ធ ចុះពិនិត្យមើលស្រាវ ជ្រាវយន្ដហោះដ្រូន ដែលធ្លាក់នេះ ជាកម្មសិទ្ធិរបស់ អ្នកណាគេ ។

បន្ថែមពីនោះទៀត ស្នងការនគរបាលខេត្តកោះកុង បានគូសបញ្ជាក់ថា យន្ដហោះដ្រូននេះ បានធ្លាក់នៅចំកណ្ដាលព្រៃ ស្ថិតក្នុងឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង មិនបណ្ដាលឲ្យប៉ះ ពាល់អ្វីនោះឡើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *