ជនសង្ស័យម្នាក់ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន&អាវុធAKស្វាយបត់១ដើម គ្រោងចេញធ្វើ សកម្មភាពប្លន់.!!

(ខេត្តព្រៃវែង)៖ កម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ សហការជាមួយកម្លាំងជំនាញការិយាល័យ បច្ចេកទេសខេត្តព្រៃវែង អធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ និងស្រុកមេសាង និងប៉ុស្តិ៍នគរបាល រដ្ឋបាលទឹកថ្លា នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិសង្កែជ្រុំ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងបានធ្វើ ការចាប់ឃាត់ខ្លួនជន សង្ស័យម្នាក់ ឈ្មោះ ហ៊ន ណាង ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិរបោះផ្ចឹក ទី២ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។

តាមចម្លើយសារ ភាពរបស់ឈ្មោះ ថន និធី ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិ៦ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ថាបានលក់អាវុធ ប្រភេទ AK៤៧ ស្វាយបត់ ០១ដើម អោយទៅឈ្មោះ ហ៊ន ណាង ដើម្បីរៀបចំគម្រោង ចេញប្លន់នៅ ស្រុកស្វាយអន្ទរ។

ក្នុងនោះវត្ថុតាងដែល សមត្ថកិច្ចដកហូត មានអាវុធ AK ៤៧ ស្វាយបត់១ដើម កាត់កាណុងបង់១ គ្រាប់ចំនួន ៧គ្រាប់។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំ យកមកប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ស្រុកស្វាយអន្ទរ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *