សមត្ថកិច្ចថៃ ចាប់ខ្លួនចោរប្លន់មាស និង បាញ់សម្លាប់មនុស្ស នៅខេត្តឡុបបុរី បានហើយ ក្រោយប្លន់ ១៣ ថ្ងៃ

(ប្រទេសថៃ)៖ ជនសង្ស័យដែលជា ឃាតករដ៏ឃោរឃៅ ក្នុងករណីប្លន់ហាង លក់មាសនៅក្នុងខេត្ត ឡុបបុរីដោយបាន ប្រើប្រាស់កាំភ្លើងតកាណុង ( សុីឡង់ស្យឺ ) បាញ់ទៅលើជនស្លូត ត្រង់ស្លាប់ចំនួន ៣ នាក់ និងរងរបួសចំនួន ៤ នាក់ ព្រមទាំងបាន ប្រមូលយកមាស និង គ្រឿងអលង្កា អស់ចំនួន ២៦ បាត ស្មើនឹង ១០៤ ជី សរុបជាទឹក ប្រាក់ប្រមាណ ៥០០ ០០០ បាត ទើបជនសង្ស័យ គេចខ្លួនតាមរយៈម៉ូតូ ហ្វីណូ ។

ករណីនេះបាន កើតឡើង តាំងពីថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០២០ វេលាម៉ោង ៨ និង ៣០ នាទី យប់ នៅចំណុចហាងលក់ មាសមួយកន្លែង យីហោ រ៉ូប៊ិនសាន់ ស្ថិតនៅកណ្តាល ទីរួមខេត្ត ឡុបបុរី ប្រទេសថៃ  ដោយជនសង្ស័យ បានចូលប្លន់ និងបាញ់ទៅលើ ជនស្លូតត្រង់ បណ្តាលអោយស្លាប់អ្នក គ្រប់គ្រងមើល ការខុសត្រូវម្នាក់ បុគ្គលិកស្រីម្នាក់ និងក្មេងប្រុសអាយុ ២ ខួបម្នាក់ រួមជាមួយនឹងមនុស្ស ៤ នាក់ទៀត បានរងរបួស ។

កាសែត ថៃរ៉ាត់ បានធ្វើការចេញ ផ្សាយជាបន្តបន្ទាប់ និងដោយបានលើក ឡើងអំពីនីតិវិធីរបស់ក្រុម តម្រួតថៃជាមួយ និងក្រុមស៊ើបអង្គេត ពិសេស ដើម្បីស្រាវជ្រាវ និងវែកមុខរកចោ រប្លន់ប្រដាប់អាវុធរូបនេះ យកមកផ្តន្ទា ទោសតាមផ្លូវច្បាប់ ដោយរិះរកគ្រប់ វិធីសាស្ត្រ និងគ្រប់ជំនាញ ។

ដំបូងឡើយគឺ សមត្ថកិច្ចថៃ បានស្រង់ស្ថិតិរក អ្នកប្រើប្រាស់អាវុធខ្នាត ៩ មីល្លីម៉ែត្រ នៅក្នុងខេត្តឡុបបុរី ទាំងមូលមាន ចំនួនសរុប ៣០០ ដើម រហូតធ្វើការជំរុះ ដោយយកមកប្រៀបធៀប ជាមួយនិងរូបភាព ដែលជនល្មើសប្រើ នៅក្នុងកាមេរ៉ាសុវត្ថិភាព ក្នុងថ្ងៃធ្វើសកម្មភាព ប៉ុន្តែ នៅទីបំផុត បើទោះបីជាសមត្ថកិច្ចបាន ចម្រាញ់នៅសល់ តែ៣ដើម ចុងក្រោយក៏ដោយ ក៏មិនមានតម្រុយ ណាមួយដែលអាច ចោទប្រកាន់ទៅ លើម្ចាស់កាំភ្លើងទាំ ងនោះឡើយ ដោយសារតែគ្មាន ភស្តុតាងច្បាស់លាស់ ក្រោយមក សមត្ថកិច្ចក៏បាន ស្រាវជ្រាវតាមរយៈកាមេរ៉ សុវត្ថិភព ប្រមាណ ជាង ៩០០ គ្រឿង គឺពិនិត្យឃើញថា ជនសង្ស័យដែលបាន ប្រើប្រាស់ម៉ូតូហ្វីណូ ជាមធ្យោបាយក្នុង ករណីប្លន់នេះ បានធ្វើដំណើរតាម បណ្តោយផ្លូវលេខ ៣៦៦ ឆ្ពោះទៅកាន់ ឆាយណាត ប្រាសាក់ ដោយបានឆ្លងអូរ ឆ្លងស្ពាន និងឆ្លងផ្លូវរថភ្លើង នៅទីបំផុតគេក៏បាន បត់ឆ្វេងចូលទៅ តាមផ្លូវលំមួយ នៅក្បែស្ថានីយ៍ រថភ្លើង បានប៉ាវ៉ាយ រួចក៏បានយកម៉ូតូដែលប្រព្រឹត្ត បទល្មើសនោះ ទៅទម្លាក់ចូលក្នុងអូរ ឆុនប្រាក់ថាន ទើបគេគេចខ្លួនបាត់ ។

នៅក្នុងរយៈពេល ១៣ ថ្ងៃ ក្រោយការស្រាវជ្រាវ នៅទីបំផុត គឺនៅព្រឹកថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២០ នេះសមត្ថកិច្ចជំនាញ បានស្រាវជ្រាវ និងឈានដល់ការ ចាប់ខ្លួនជនសង្ស័យ បានហើយ គឺឈ្មោះ ប្រាក់សិទ្ធិ ឆៃខៅកែវ អាយុ ៣៨ ឆ្នាំ ជាគ្រូបង្រៀន នៃសាលារៀន មួយកន្លែង ក្នុងខេត្ត សិង្ហបុរី ។

តាមការរៀបរាប់ពី គ្រូបង្រៀនមួយចំនួន នៅក្នុងសាលានោះ បាននិយាយថា ជនសង្ស័យរូបនេះ កន្លងមក គឺជាគ្រូបង្រៀននៅក្នុងខេត្ត ឡុបបុរី ហើយក៏មានអាសយ ដ្ឋាននៅក្នុងខេត្ត ឡុបបុរី ដែរ ហើយទើបនឹង ផ្លាស់ប្តូរទៅកាន់ខេត្ត សិង្ហបុរី ក្នុងអំឡុងខែ មីនា កន្លងទៅថ្មីៗនេះ ដោយលោក គ្រូរូបនេះ ចូលចិត្តយកកាំភ្លើង មកលេងសើចណាស់ ដោយមានពេល ខ្លះគេក៏បានយកកាំភ្លើងខ្លី ដែលមានតកាណុង ( សុីឡង់ស្យឺ ) មកបាញ់សត្វលេង នៅក្នុងសាលាថែមទៀតផង ។

បច្ចុប្បន្នជនសង្ស័យ ដ៏ឃោរឃៅរូបនេះ ត្រូវបានសមត្ថកិច្ចថៃ នាំខ្លួនយកមកសាក សួរហើយ ដោយចម្លើយបឋម គឺគេបានសារភាពរួចហើយ ថាពិតជាបានប្លន់ នៅក្នុងហាងលក់មាស រ៉ូប៊ុនសាន់ យ៉ាងពិតប្រាកដដោយ ឡែកជនរងគ្រោះទាំងអស់ ត្រូវបានការឧបត្ថម្ភពី សំណាក់ម្ចាស់ហាង លក់មាសផង និងពីប្រមុខ រាជរដ្ឋាភិបាលថៃផង ៕ ដោយលោក មួន រិទ្ធីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *