កម្លាំងអាវុធហត្ថ ស្រុកជាំក្សាន្តឃាត់ ខ្លួនជនសង្ស័យបាន ចំនួន៧នាក់ពាក់ ព័ន្ធករណី ថ្នាំញៀន

(ខេត្តព្រះវិហារ)៖ កម្លាំងប្រឆាំងបទ ល្មើសគ្រឿងនៃអាវុធហត្ថ មូលដ្ឋានស្រុកជាំក្សាន្ត បានចុះបង្ក្រាប ករណីគ្រឿងញៀ នមួយកន្លែងនិងឃាត់ ខ្លួនជនសង្ស័យបានចំនួន ០៧នាក់កាលពីរសៀល ថ្ងៃទី២១ខែមករាឆ្នាំ ២០២០នៅត្រង់ចំនុច UTM  (៤៩៣៨១៤- ១៥៧៩០៧៦) ស្ថិតក្នុងភូមិវាលធំ ឃុំជាំក្សាន្ត  ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

មន្ត្រីអាវុធហត្ថមូលដ្ឋាន ស្រុកជាំក្សាន្តបានប្រាប់ អោយដឹងថាករណី ចុះបង្ក្រាបគ្រឿងញៀន ខាងលើនេះកម្លាំងជំនាញ ឃាត់ខ្លួនបានជនសង្ស័យ បានជាបន្តរបន្ទាប់ គឺមានរយះពេល៣ថ្ងៃ ចាប់តាំងពីថ្ងៃទី ១៩ដល់ថ្ងៃទី២១ហើយ មានទីតាំងផ្សេងៗគ្នា គឺស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារហើយ មានលោកព្រះរាជអាជ្ញា អបសាលាដំបូងខេត្តព្រះវិហារ បានចួលរួមធ្វើការរសម្រប សម្រួលក្នុងការបង្រាប ខាងនេះលើផងដែរ។

សមត្ថកិច្ចបានប្រាប់ អោយដឹងទៀតថាក្នុង ការបង្រាបសមត្ថកិច្ច បានឲ្យដឹងដែរថា ជនសង្ស័យទាំង៧នាក់នេះពាក់ព័ន្ធ ករណីរក្សាទុកនិងជួញដូរ នូវសារធាតុញៀន កាលពីថ្ងៃទី១៩សមត្ថកិច្ចឃាត់ខ្លួន ចំនួន០៣នាក់រកឃើញ ថ្នាំញៀន ចំនួន១០កញ្ជប់ស្មើរ ១,២០ក្រាមម៉ូតួ០១គ្រឿង និងថ្ងៃទី២១ខែមករាឆ្នាំ២០២០ សមត្ថកិច្ចបន្តឃាត់ខ្លួន ចំនួន០៤នាក់បន្ថែមទៀត និងរកឃើញ ដកហូតបានវត្ថុតាង រួមមានថ្នាំញៀន ម៉ាទឹកកចំនួន០៤ កញ្ចប់ស្មើរនិង ៧,៤១ក្រាម ទូរស័ព្ទដៃចំនួន០៣គ្រឿង ម៉ូតូម៉ាកវ៉េវ ពណ៏ខ្មៅគ្មានស្លាក លេខចំនួន០១គ្រឿង និងសម្ភារៈសម្រាប់ជក់ គ្រឿងញៀនមួយ ចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យ ទាំង៧នាក់ រួមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញ អាវុធហត្ថស្រុកជាំក្សាន្ត កសាងសំណុំ រឿងបញ្ជូនខ្លួនបន្ត ទៅសាលាដំបូង ខេត្តព្រះវិហារ ចាត់ការតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *