ការស៊ើបអង្កេតករណី ស្លាប់របស់ទុយ ស្រស់ ធ្លាយរបាយការណ៍ថា សពរងការប់ះទង្គិច ធ្ងន់ធ្ងរនៅអាវុធហត្ថ ត្រូវបាន រកឃើញហើយ

(ខេត្តបន្ទាយមានជ័យ)៖ មានអធិការកិច្ចជា ច្រើនក្រុមបានចុះមកធ្វើ ការស្រាវជ្រាវ សើុបអង្កេត លើករណីស្លាប់ របស់ទុយ ស្រស់ សកម្មជនឬ មេខ្លោងម្នាក់នៃចលនាដឹក នាំរំលោភយកដីធ្លីនៅ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ការបើកសើុបអង្កេត ទ្រង់ទ្រាយធំនេះចូល រួមមាន គណៈកម្មការជាតិប្រឆាំង រាល់ទម្រង់អំពើទារុណ កម្ម អន្តរក្រសួង មានក្រសួងមហាផ្ទៃ ជាប្រធានគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា របស់រាជរដ្ឋាភិបាលកម្ពុជា ឧត្តមស្នងការអង្គការ សហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពជាUN និងអង្គការសិទ្ធិ មនុស្សក្នុងស្រុកNGOsអធិការកិច្ចកងរាជ អវុធហត្ថលើផ្ទៃប្រទេស និងក៏មានអ្នកសារព៍ត័មាន ជាតិ អន្តរជាតិមួយ ចំនួនបានចូលរួមយក ព័ត៌មាន ក្រុមទាំងនេះបាន ទៅជួបភរិយា ក្រុមគ្រួសារសព សាច់ញាតិ សកម្មជនដីធ្លី និងខ្លះនៅរដ្ឋបាលខេត្ត ប៉ុន្តែនៅកងរាជ អាវុធហត្ថខេត្ត មានតែអធិការកិច្ច កងរាជអាវុធហត្ថលើ ផ្ទៃប្រទេសផ្ទៃក្នុងមួយ គត់ដែលអនុញាតិ សហការឲ្យចូលធ្វើការ ក្រៅពីនោះ ខាងកងរាជអវុធហត្ថ ខេត្តថាយោងបទបញ្ជា សូមឲ្យទៅសួរអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃ ប្រទេសវិញ ។

នាយករដ្ឋមន្ត្រីប្រតិកម្ម កន្លងមកធ្វើឲ្យ ក្រុមទាំងនេះបានចុះ ទៅបំពេញការងារបន្ត បន្ទាប់តាំងពីមុនអនុ សាសន៍សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែង កាលពីល្ងាចថ្ងៃទី១៤ខែមករាឆ្នាំ២០២០ ក្នុងឱកាសជួបជុំលើកទី៤ រវាងសម្តេចតេជោនាយក រដ្ឋមន្ត្រីជាមួយអ្នកសារព័ត៌ មានជិត៦ពាន់នាក់ នៅមជ្ឈមណ្ឌល សន្និសីទនិងពិព័រណ៍កោះពេជ្រ  រាជធានីភ្នំពេញ មកម្ល៉េះ ថ្លែងសារនោះ សម្តេចតេជោ  ហ៊ុន  សែន  បញ្ជាឲ្យស្រាវជ្រាវចាប់ខ្លួនអ្នក ដៃដល់ដែលធ្វេី ទារុណកម្ម  បណ្តាលឲ្យពលរដ្ឋម្នាក់ស្លាប់ នៅខេត្តបន្ទាយមានជ័យ  សម្តេចបន្ថែមថា ក្នុងរឿងទំនាស់ដីធ្លី  គឺ  មិនអាចចាប់ខ្លួនប្រជាពល រដ្ឋបានទេ ករណីនេះ  គឺ  សមត្ថកិច្ច  ត្រូវចាប់ខ្លួនឲ្យ ខានតែបាន មិនអាចលេីកលែង  បានទេ  ចំពោះអ្នក ធ្វេីទារុណកម្ម  នេះពោលគឺសំដៅការ ធ្វើទារុណកម្មឈានដល់ ស្លាប់សកម្មជនដីធ្លីឬជា មេខ្លោងបំផុសចលនា រំលោភដីធ្លីមានឈ្មោះ ទុយ ស្រស់ អាយុ៣៤ឆ្នាំជាប្រជាការពារភូមិ និង មានទីលំនៅភូមិជ្រៃ ឃុំ សឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ប្រវត្តិរឿងបំផុសចលនាចលនា រំលោភដីធ្លី មិនមែន ទំនាស់ដីធ្លី ឈ្មោះទុយ ស្រស់ត្រូវបានចាប់ ខ្លួនជាមួយសកម្មជន ដីធ្លី៤នាក់ទៀតនៅក្នុង សកម្មភាពតវ៉ារឿងដីធ្លី នៅមុខសាលាខេត្តបន្ទាយ មានជ័យ កាលពីថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០១៩ ពោលគឺក្រោយពួកគេ ដឹកនាំមនុស្សរាប់រយនាក់ បំផុសចលនារំលោភ យកដីធ្លីកម្មសិទ្ធិឯក ជនមានប្លង់រឹងដែលវាស់ ដោយក្រុមយុវជនស្ម័គ្រ ចិត្តសម្តេចតេជោ ក្នុងយុទ្ធនាការ អនុវត្តបទបញ្ជា០១ បបនៃគោល នយោបាយចាស់ សកម្មភាពថ្មី របស់រាជរដ្ឋាភិ បាលឆ្នាំ២០១២និងដី រដ្ឋនៃស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើតាបែន២ នៅឃុំសឹង្ហស្រុកអូរជ្រៅនិង នៅឃុំស្លក្រាមស្រុក ស្វាយចេកនិងលើក គ្នាធ្វើបាតុកម្មតវ៉ាជា បន្តបន្ទាប់ ហើយមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ មន្ត្រីអាជ្ញាធរបានចេញ លិខិតបានចុះអប់រំណែ នាំផ្ទាល់មាត់ជាច្រើនលើក។

សកម្មជនឬមេខ្លោង បំផុសចលនារំលោភដីធ្លី ដីឯកជនមានប័ណ្ណកម្មសិទ្ធិ ចំនួន៥នាក់នោះរួមមាន១ ឈ្មោះ នូវ នឿន ភេទប្រុស អាយុ ៦១ ឆ្នាំ រស់នៅ ភូមិគីឡូ ម៉ែត្រលេខ៤ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ២ ឈ្មោះ យិប ម៉ក់ ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅ ភូមិជ្រៃ ឃុំចង្ហារ ស្រុក អូរជ្រៅ ៣-ឈ្មោះ ហឹម គីរី ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិ ស្រមោច ឃុំ-ស្រុក ព្រះនេត្រព្រះ ៤ឈ្មោះ អាន រួន ភេទប្រុស អាយុ ៥៩ ឆ្នាំ រស់នៅភូមិក្បាលខ្ទីង ឃុំ បុស្បូវ ស្រុកព្រះនេត្រព្រះ និង៥ ឈ្មោះ ទុយ ស្រស់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅ ភូមិជ្រៃ ឃុំចង្ហារស្រុក អូរជ្រៅ ។

៥នាក់នាក់នោះ ត្រូវកម្លាំងកងរាជ អាវុធហត្ថខេត្តបន្ទាយ មានជ័យចាប់ខ្លួនកាល ពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៩ ហើយបានកសាង សំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ។ ព្រះរាជអាជ្ញារងនិងចៅក្រម បានចោទប្រកាន់ ពីបទប៉ះពាល់កម្មសិទ្ធិ ឯកជនរួចចេញដីការ ឃុំខ្លួនពីថ្ងៃទី៣១ខែ ធ្នូឆ្នាំ២០១៩ រហូតមកនៅពន្ធនារ គារខេត្តនៃសំណុំរឿង តែមួយក្នុងដីការបង្គាប់ ឲ្យចាប់ខ្លួនលេខ៨៧៣ ដចខរបស់ចៅ ក្រមសើុបសួរហេង កេសរោ នៃសាលាដំបូង ខេត្តបន្ទាយមានជ័យចុះ ថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩ ពីបទប៉ះពាល់កម្មសិទ្ធិឯកជន ។

នៅថ្ងៃទី៣ខែមករាឆ្នាំ២០២០ ទុយ ស្រស់ បានស្លាប់ ពេលបញ្ជូនទៅ មន្ទិរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ឯជនត្រូវចោទមេខ្លោង ៤នាក់ទៀតត្រូវបានដោះលែង បន្ទាប់ពីទទួលបានព័ត៌មាន ភាពមិនប្រក្រតីនៃ ការអនុវត្តតួនាទីភារកិច្ច បណ្ដាលឲ្យស្លាប់ជន សង្ស័យដោយកងរាជ អាវុធហត្ថខេត្តបន្ទាយមាន ជ័យរួចមករបស់ សម្ដេចអគ្គមហាសេនាបតី ហ៊ុនសែនប្រមុខរាជរដ្ឋាភិបាល កម្ពុជាបាន ឲ្យកងរាជអាវុធហត្ថ លើផ្ទៃប្រទេសបង្កើតគណៈ កម្មាធិការដើម្បីធ្វើការ ស្រាវជ្រាវជាបន្ទាន់ជាលទ្ធផល បានរកឃើញការពិត ដូចខាងក្រោមអ្នកបាន ប្រព្រឹត្តអំពើហឹង្សាដោយ វាយជនសង្ស័យពិតប្រាកដ មែន១ឈ្មោះលោកវរសេនីយ៍ឯក សប៊ុនសឿងមុខងារមេបញ្ជាការ រងកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ និងលោមអនុសេនីយ៍ ទោឆយរដ្ឋនាមុខងារ ជំនួយការការិយាល័យ ប្រឆាំងគ្រឿងញៀន កងរាជអាវុធ ហត្ថខេត្តបន្ទាយមានជ័យ ២ការធ្វេសប្រហែស ក្នុងការអនុវត្តតួនាទីភារកិច្ច ដោយឃាត់ខ្លួនជនសង្ស័យ នៅជាមួយក្រុមក្មេង ដែលកំពុងអប់រំបន្សាប គ្រឿងញៀននិងបណ្ដោយ ឲ្យក្មេងទាំងនោះវាយធ្វើបាប ជនសង្ស័យ។

ក្រោយពីការបញ្ជូន ខ្លួនទៅកាន់ពន្ធនាគារ តាមដិការឃុំខ្លួនបណ្ដោះ អាសន្នរបស់ចៅក្រមស៊ើប សួរនៃសាលាដំបូង ខេត្តបន្ទាយមានជ័យ ជនត្រូវចោទឈ្មោះទុយ ស្រស់បានស្លាប់៣ វិធានការនៅថ្ងៃទី ១៨ ខែមករាឆ្នាំ ២០២០ នេះមន្ត្រីនគរបាល យុត្តិធម៌ នៃគណកម្មាធិការ ចំពោះកិច្ចកងរាជអាវុធហត្ថ លើផ្ទៃប្រទេសបាន កសាងសំណុំរឿងនាយ ទាហាននៃកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យចំនួន ២នាក់បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការប្រកាន់តាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *