លោកស្រីប៉ុកណាឌី ចូលរួមបើកវិញ្ញាសារ ប្រឡងវិញ្ញាបនប័ត្រពុទ្ធិក បឋមសិក្សាបាលីនៅ មណ្ឌលប្រឡងពុទ្ធិក វិទ្យាល័យសម្តេចជាសីុម

(ខេត្តបន្ទាយមានជ័យ)៖ លោកជំទាវប៉ុកណាឌី អភិបាលរងខេត្ត តំណាងលោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ក្នុងពិធីបើកវិញ្ញាសារប្រឡង វិញ្ញាបនបត្រពុទ្ធិកបឋម សិក្សាបាលី នៅមណ្ឌលប្រឡង ពុទ្ធិកវិទ្យាល័យ សម្តេចជាសីុមថា បេកហខសមណ បេក្ខជនដែល ចូលមកប្រឡងនេះមកពី គ្រប់វត្តនៅក្នុងខេត្ត បន្ទាយមានជ័យត្រូវ ខិតខំយកចិត្តទុកដាក់ ក្នុងការប្រឡងឲ្យ បានខ្ជប់ខ្ជួន ហើយប្រឡងឲ្យ បានជាប់គ្រប់គ្នាដោយ ភាពស្មើរគ្នា ថ្លែងក្នុងមណ្ឌលប្រឡង ក្នុងសាលាពុទ្ធិកវិទ្យាល័ យសម្តេចជាសីុមស្ថិង នៅក្នុងបរិវេន វត្តស្វាយចាស់ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២០ ដោយមានការចូលរួម ព្រះឧត្តម ធុលសុធា ព្រះរាជាគណៈថ្នាក់កិត្តិយសនិងជា ព្រះមេគណខេត្ត លោកបៀវថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនាក់។

លោកបៀវថានបានមាន ប្រសាសន៍ក្ន៧ងពិធី ប្រឡងថាដើម្បី ភាពយុត្តិធម៍ ដែលអាចទទួលយក បាននោះ បេក្ខភាព ប្រឡងត្រូវបំពេញលក្ខ័ណ្ខ ដូចជាបេក្ខភាព ត្រូវមកដល់មណ្ឌល ប្រឡងមុនបាប់ផ្តើម ដំណើរការ ប្រឡង១៥នាទី យកមកជាមួយ នូវអត្តសញ្ញាណប័ណ្ណ លិខិតសម្គាល់ខ្លួន រក្សារបៀបរៀបរយ និងស្ងៀមស្ងាត់ ប្រើទឹកបុិចព៍ណខៀវ កុំលួចចម្លងគ្នា មិនត្រូវពិភាគ្សាគ្នា ហាមប្រើប្រាស់ ទូរស័ព្ទនិងឧបករណ៍ អេឡិចត្រូនិចដែលផ្ទុក ឯកសារ មិនត្រូវឲ្យអ្នកដទៃមក ជំនួសមិនត្រូវធ្វើចលនា ក្នុងបន្ទប់ប្រឡងបើ បេក្ខជនណាមិន អនុវត្តក្នុងលក្ខ័ណ្ឌខាង លើបេក្ខជននោះត្រូវបញ្ឍប់ ការប្រឡងដោយអនុគណៈ កម្មការរៀបចំការប្រឡងបន្ទាន់។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាបេក្ខសមណ បេក្ខជនបានដាក់ពាក្យ ប្រឡងសរុបមានចំនួន៣៦៧ អង្គ នាក់មានចំនួន១៥បន្ទប់មកពី បណ្តាវត្ត ស្រុកមង្គលបូរី ក្រុងប៉ោយប៉ែត ស្រុកម៉ាល័យ ស្វាយចេក អូរជ្រៅ ថ្មពួក ភ្នំស្រុក ព្រះនេត្រព្រះ និងក្រុងសិរីសោភ័ណ ហើយវិញ្ញាសារប្រឡង មាន ភាសាបាលី  តែងសេចក្តី ប្រវត្តិ ភូមិ វិទ្យាសាស្ត្រអនុវត្តន៍ ពុទ្ធិកវិន័យ ពុទ្ធប្រវត្ត ពុទ្ធសាសនា សរសេរតាមអាន និងគណិតវិទ្យាជា ដើមប្រឡង មានរយៈពេល២ថ្ងៃ។

ក្នុងនោះដែរលោក ស្រីប៉ុកណាឌីបានមាន ប្រសាសន៍ថាថ្ងៃនេះ លោកមានសេចក្តី រំភើបណាស់ដែល បានចូលរួមបើក វិញ្ញាសារប្រឡងវិញ្ញា បនបត្រពុទ្ធិកបឋមសិក្សា បាលីនៅមណ្ឌលប្រឡង ពុទ្ធិកវិទ្យាល័យ សម្តេចជាសីុមបេក្ខសមណ បេក្ខជនទាំង៣៦៧ អង្គនាក់នេះត្រូវខិតខំធ្វើវិញ្ញា ប្រឡងឲ្យបានចប់ចុង ចប់ដើមក្នុងរយះ ពេល២ថ្ងៃនេះ។

លោកស្រីបានបញ្ជាក់ឲ្យ ដឹងទៀតថាលោកសង្ឃ គ្រប់វត្តនៅក្នុងខេត្តបន្ទាយ មានជ័យអង្គនិមួយៗ ខិតខំរៀនសូត្រ យ៉ាងខ្លាំងនោះធ្វើឲ្យពុទ្ធ ចក្រមានការរីកចំរើនឥត ឈប់ឈរក្នុងរយៈពេលជា ច្រើនឆ្នាំកន្លងមកនេះ។

ក្នុងនោះលោកស្រី បានធ្វើការកោត សើរសរដល់ព្រះ សង្ឃដែលបានខិតខំរៀន សូត្ររហូតដល់បាន ប្រឡងជាប់គ្រប់ៗគ្នា នេះសបញ្ជាក់ឲ្យឃើញ ថាវិស័យព្រះពុទ្ធសាសនា នៅក្នុងខេត្តបន្ទាយមានជ័យ មានការីកចំរើនយ៉ាង ខ្លាំងទាំងផ្នែកពុទ្ធចក្រ រួមជាមួយអាណាចក្រ មិនអាចខ្វះបានឡើយ។

លោកស្រីបានបញ្ជាក់ ទៀតថាទន្ទឹមនិងការរីក ចំរើនក៏នៅមានបញ្ហា មួយចំនួនតូចមិនអាចគេច បានឡើយដូចជាព្រះ សង្ឃមិនគោរពពិន័យ សង្ឃជាដើម។

ហើយដោយឈរលើ ទស្សនៈថាព្រះពុទ្ធសាសនា ជាកំលាំងដឹកនាំចរិយា ធម៌សង្គម តាមវត្តអារាមដែល ជាការរួមចំណែកការ កសាងធនធានមនុស្ស ល្អដល់សង្គមជាតិ។ លោកស្រីបានបញ្ជាក់ ទៀតថាសាសនា ជាវិស័យអប់រំមួយ ប្រកបដោយធម៍ និងមានប្រសិទ្ធភាពខ្ពស់ ត្រូវប្រកាន់យក ព្រះពុទ្ធសានាឱវាទ ដែលមានព្រះត្រៃ បីដកជាគោលធ្វើជា ប្រទីបសំរាប់បំភ្លឺផ្លូវ សម្រាប់អប់រំ ចរិយាធម៍ ជម្រៈចោលនូវគំនុំការ ច្រណែននិន្នា ឈ្នានីសប្រកបដោយ អហឹង្សាជាដើម។

លោកស្រីបានបញ្ជាក់ ទៀតថាជំនឿសាសនាពិត ជាសំខាន់ណាស់មិនអាច ខ្វះបានឡើយដើម្បីឲ្យ ព្រះពុទ្ធសាសនា ស្ថិតស្ថេររឹងមាំបានយូរ អង្វែងត្រូវមានអ្នកបួស ព្រោះព្រះសង្ឃមានមុខងារ សំខាន់ណាស់ សម្រាប់ដឹកនាំ ពុទ្ធសាសនា និងការរៀនសូត្រធម៌វិន័យ ហើយបដិបត្តិអប់រំ ផ្លូវចិត្តឲ្យល្អនិងបានយក ចំណេះដឹងនោះ ទៅអប់រំទូន្មានដល់ ពុទ្ធបរស័ទ ឲ្យប្រព្រឹត្តសុចរិត ឲ្យស្រឡាញ់រាប់អានគ្នា សាមគ្គី ចេះស្រឡាញ់គ្នា និងរក្សាសម្បត្តិវប្បធម៌ជាតិ ប្រពៃណី ទំនៀមទំលាប់ដែល មានពីអតីតកាលឲ្យ គង់វង់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *